ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូថា អ្នកមើលស្រាល រុស្ស៊ី គឺខុសហើយ
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីមិនគួរត្រូវបានមើលស្រាលឡើយ ហើយយើងត្រូវផ្គត់ផ្គង់ផ្នែកយោធាដល់អ៊ុយក្រែនជាបន្ទាន់ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនៅទីក្រុង Stockholm ប្រទេសស៊ុយអែត, លោក Stoltenberg បាននិយាយថា អ្នកមើលស្រាលដល់រុស្ស៊ី គឺជារឿងខុសហើយ ហើយលោកជំរុញឲ្យអង្គការណាតូ និងប្រទេសសហភាពអឺរ៉ុបបន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនផងដែរ ។
ថ្លែនៅក្នុងកិច្ចពិភាក្សាអំពីផែនការស្ដីពីការបង្កើនការផលិតឧស្សាហកម្មការពារជាតិអឺរ៉ុប, លោក Stoltenberg បានបន្តទៀតថា អត្រានៃការប្រើប្រាស់ជំនួយយោធាបច្ចុប្បន្នរបស់អ៊ុយក្រែន ធៀបនឹងអត្រានៃការផលិតគ្រាប់រំសេវកាលពីពេលមុន គឺមិនមាននិរន្តរភាពទេ ។

លោកបានបន្ថែមថា យើងត្រូវតែធ្វើការបន្ថែមទៀត ព្រោះយើងត្រូវធានាដល់អ៊ុយក្រែនទទួលបានរាល់តម្រូវការទាំងអស់ ដើម្បីការពារខ្លួនប្រឆាំងនឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ហើយយើងត្រូវតែបំពេញបន្ថែមនូវភាគហ៊ុនផ្ទាល់ខ្លួនរបស់យើងដល់រដ្ឋាភិបាលទីក្រុងកៀវ ។
ក្នុងនោះលោក Stoltenberg ក៏បានលើកឡើងផងដែរថា ទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន អាចនឹងធ្លាក់ចូលក្នុងដៃរុស្ស៊ី នារយៈពេលត្រឹមប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ក្រោយពេលដែលក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group កំពុងវាយដណ្ដើមយកច្រាំងទន្លេខាងកើតនៃទីក្រុងជីករ៉ែអំបិលមួយនេះ ។

គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យទ័ព រុស្ស៊ី កំពុងជាប់គាំង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


