Connect with us

កីឡា

ព្រំ​ សំណាង​ ​នឹង​​ថត​​ខ្សែ​​ភាព​យន្ត​​រឿង​«លោក​​តាឃ្លាំង​មឿង»​ជា​​តួ​ឯក

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង ទទួល​បាន​ឱកាស​ថត​ខ្សែ​ភាពយន្ត​រឿង«លោកតា​ឃ្លាំង​មឿង» បន្ទាប់​ពី​អាជីព​ប្រដាល់​របស់​ខ្លួន​កំពុង​ជោគជ័យ និង​មាន​ទី​ផ្សារ​ប្រកួត​អន្តរជាតិ​ជា​បន្ត​បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មុន​នេះ​បន្តិច ព្រំ សំណាង បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ថត​ខ្សែ​ភាពយន្ត​រឿង«លោក​តា​ឃ្លាំង​មឿង»​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ពី​តួនាទី​ដែល​ខ្លួន​សម្តែង​ទៀត​ផង​ដោយ​បាន​និយាយ​ថា ៖«​បន្តិច​ទៀត​ខ្ញុំបាទ​នឹងថត​ខ្សែភាពយន្ដរឿង«លោកតាឃ្លាំង​មឿង» ខ្ញុំ​ជា​តួលោក​តាឃ្លាំង​មឿង បង​ប្អូន​គាំទ្រ​​ខ្ញុំ​ទេ»។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ព្រំ សំណាង ជា​កីឡាករ​ទម្ងន់​ធ្ងន់​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​ឧបត្ថម្ភ​ច្រើន​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​ទទួល​បាន​រង្វាន់​រថយន្ត​មួយ​គ្រឿង​ពី​ការ​ប្រកួត​បី​ស្ត្រី​ជា​ទី​ស្រឡាញ់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា កន្លង​ទៅ​នេះ​ទៀត។

នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មីនា ចុង​សប្តាហ៍​នេះ ព្រំ សំណាង នឹង​ប្រកួត​ជា​មួយ​កីឡាករ​រុស្ស៊ី​ Vladimir Gabov​ អាយុ​២៧​ឆ្នាំ កម្ពស់​១.៧៨​ម៉ែត្រ ទម្ងន់​​៧៨​គីឡូក្រាម និង​ប្រកួត​​៦០​ដង មិន​ដែល​ចាញ់​ទៀត​ផង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម