Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី នឹងលក់ជ័យជម្នះរបស់ អ៊ុយក្រែន ទៅឲ្យលោកខាងលិច

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានអះអាងថា “លោកនឹងលក់ជ័យជម្នះរបស់អ៊ុយក្រែនទៅឲ្យលោកខាងលិច ប្រទេសចិន អ៊ីរ៉ង់ និងទៅកាន់ប្រទេសផ្សេងទៀតផងដែរ” ។

ការអះអាងរបស់លោក ហ្សេលេនស្គី បានកើតឡើង បន្ទាប់ពីលោកចេញការព្រមានចំពោះផែនការវាយដណ្ដើមយកមកវិញនូវគ្រប់តំបន់ ក៏ដូចជាទីក្រុងដែលកំពុងត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី ជាពិសេសក្នុងសមរភូមិប្រយុទ្ធនៅទីក្រុងជួរមុខ បាក់មុត (Bakhmut) ភាគខាងកើត ។

ទន្ទឹមនោះ ការព្រមានរបស់លោក ហ្សេលេនស្គី ក៏កើតមានឡើងក្នុងរយៈពេលតែ ១ សប្ដាហ៍ប៉ុណ្ណោះ ក្រោយពេលដែលលោកបានចុះផ្ទាល់ទៅដល់ទីក្រុងជីករ៉ែអំបិលមួយនេះ ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងជួរមុខដែលកំពុងឈរជើងប្រយុទ្ធ បន្ទាប់ពីមានការវាយសន្ធាប់ពីក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់ទាហានថា ពួកគេមានបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការការពារទឹកដីអ៊ុយក្រែន និងត្រូវខិតខំប្រឹងប្រែងវាយដណ្ដើម ក៏ដូចជាការពារទឹកដីទាំងអស់ដែលមានទង់ជាតិពណ៌ខៀវ និងពណ៌លឿង ។

គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង បាក់មុត ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧ ម៉ឺននាក់ នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ដុនបាស់ (Donbas) ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មិនឲ្យចាញ់ អ៊ុយក្រែន, រថក្រោះថ្មីសន្លាងរាប់រយគ្រឿងទៅដល់ដៃទ័ព រុស្ស៊ី សម្រាប់ប្រយុទ្ធនៅតំបន់សឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ១ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

ព័ត៌មានជាតិ២ ម៉ោង មុន

សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​និយោជិត ៧ម៉ឺននាក់ ​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​បញ្ហាព្រំដែន​កម្ពុជា-ថៃ ទៅ​តុលាការ​ ICJ

Sokha Hotels

ព័ត៌មានពេញនិយម