ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មជាថ្មីនៅ បារាំង ដោយសារតែមិនពេញចិត្តច្បាប់ដំឡើងអាយុចូលនិវត្តន៍របស់លោក Macron
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងសាជាថ្មីម្តងទៀតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយសារតែមិនពេញចិត្តទៅនឹងច្បាប់ដំឡើងអាយុចូលនិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា ប៉ូលិសកុបកម្មបានវាយដំក្រុមបាតុករដែលកំពុងធ្វើការតវ៉ា បន្ទាប់ពីពួកគេមួយចំនួនបានដុតសំរាម និងគប់របស់របរដាក់ប៉ូលិសដែលកំពុងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមចូលទៅចាប់ខ្លួនបាតុករ ។
ទន្ទឹមនោះ សហជីពកម្មករក៏កំពុងជំរុញឲ្យលោក Macron យកអ្នកសម្របសម្រួលពីខាងក្រៅដើម្បីបញ្ចប់វិបត្តិនេះផងដែរ ខណៈខាងរដ្ឋាភិបាលវិញបាននិយាយថា អាចនឹងពិភាក្សាអំពីគោលនយោបាយនេះ ប៉ុន្តែនឹងមិនផ្លាស់ប្តូរផែនការច្បាប់ដំឡើងអាយុចូលនិវត្តន៍នេះឡើយ ។

ចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣ មក មានការតវ៉ាធំៗចំនួន ១០ ថ្ងៃប្រឆាំងនឹងច្បាប់ដំឡើងអាយុចូលនិវត្តន៍ ខណៈគិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងមន្ត្រីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រមាណ ១៣,០០០ នាក់ដើម្បីទប់ទល់នឹងភាពចលាចលចុងក្រោយបង្អស់មួយនេះ ។
គួរបញ្ជាក់ថា ក្រុមបាតុករចេញពីវិស័យផ្សេងៗដូចជា ដឹកជញ្ជូន អាកាសចរណ៍ និងថាមពលទាំងនៅក្នុងទីក្រុងប៉ារីស និងនៅទូទាំងប្រទេសបារាំង ពាក់ព័ន្ធនឹងច្បាប់ដំឡើងអាយុចូលនិវត្តន៍ពី ៦២ ឡើងដល់ ៦៤ ឆ្នាំរបស់លោក Macron កំពុងធ្វើឲ្យមានការបំផ្លិចបំផ្លាញ ក៏ដូចជារំខានដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ លោក ហ្សេលេនស្គី នឹងលក់ជ័យជម្នះរបស់ អ៊ុយក្រែន ទៅឲ្យលោកខាងលិច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ