ព័ត៌មានជាតិ
ប្រទេសចំនួន ១១ កំពុងប្រតិបត្តិការជើងហោះហើរជាមួយកម្ពុជា
បច្ចុប្បន្ននេះ មានប្រទេសចំនួន ១១ បាននិងកំពុងប្រតិបត្តិការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៦ ប្រតិបត្តិការហោះហើរប្រចាំសប្តាហ៍។ នេះជាការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ិន ចាន់សេរីវត្ថា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ប្រទេសចំនួន ១១នោះរួមមាន ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។
ជុំវិញជើងហោះហើរ អ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៨៧២ ០៤៩នាក់។ ក្នុងនោះ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ចំនួនជើងហោះហើរ បានកើនឡើងដល់ ៦៦៩៩ជើង។ សម្រាប់ខែមីនា អ្នកដំណើរដែលចូលមកកម្ពុជា តាមអាកាសយានដ្ឋានទាំងបី មានចំនួន ៣១៣ ០៦៧ កើនឡើង ១១ភាគរយ ខណៈចំនួនជើងហោះហើរមានចំនួន ២ ៤៦៤ជើង កើនឡើង១៥ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមលោក ស៊ិន ចាន់សេរីវត្ថា ការភ្ជាប់ជើងហោះហើររវាងកម្ពុជា ចិន ក្នុងខែមីនា មានអ្នកដំណើរចំនួន ៤១ ០៦៤នាក់ កើនឡើង ៣៤ភាគរយ និងចំនួនជើងហោះហើរមានកំណើន ដល់៤១០ជើង កើន២៩ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣។
ចំណែកអ្នកដំណើរមកពីប្រទេសថៃ មានចំនួន១០៣ ៣៧៨នាក់, មកពីប្រទេសវៀតណាមមានចំនួន ៣៥ ២៥៩ នាក់ កើនឡើង២៧ភាគរយ, មកពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ១ ៣៦៥នាក់ កើនឡើង៤៨ភាគរយ , មកពីប្រទេសហ្វីលីពីន មានចំនួន៤ ៨៩៥នាក់ កើនឡើង១១ភាគរយ, មកពីម៉ាឡេស៊ី មានចំនួន ៣៦ ៨៩១នាក់ កើនឡើង១៤ភាគរយ ,មកពីប្រទេសសិង្ហបុរី មានចំនួន៤៣ ៨៩៧នាក់ កើនឡើង៥ភាគរយ , មកពីប្រទេសកូរ៉េខាងត្បូងមានចំនួន ២៤ ៨២០ កើនឡើង ២០ភាគរយ, មកពីតៃវ៉ាន់មានចំនួន១៤ ៥៩១នាក់ កើនឡើង២)ភាគរយ និងមកពីតំបន់ពិសេសហុងកុង មានចំនួន ៥ ៥០៨នាក់ ថយចុះ១ភាគរយ។
កាលពីខែ កញ្ញា ឆ្នាំ ២០២២ លោក ស៊ិន ចាន់សេរីវត្ថា បានថ្លែងថា វិស័យអាកាសចរ បានបង្កើតការងារជាង ១លាន ៧សែននាក់ នៅកម្ពុជា ដែលចំនួននេះ គឺជិតស្មើ ២០ភាគរយ នៃទំហំការងារនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកលើកឡើងបែបនេះ ដោយយោងតាមការសិក្សារបស់អង្គការអន្តរជាតិ កាលពីឆ្នាំ ២០១៧។ វិស័យអាកាសចរស៊ីវិល បានផ្តល់អត្ថប្រយោជន៍ទាំងផ្ទាល់ និងប្រយោលប្រមាណ ១៧ភាគរយ នៃ GDP៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


