ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម គ្រោងសម្ពោធ ច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ-តើនណាម
រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តើនណាម(តៃនីញ) ដើម្បីឈានទៅរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែនឱ្យបានឆាប់ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ។

រដ្ឋបាលខេត្តព្រៃវែង បានប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យ នៃខេត្តព្រៃវែង ប្រទេសកម្ពុជា និងខេត្តតៃនិញ ប្រទេសវៀតណាម ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម កិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១២ ស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម រវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ជិន លីវ ក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តតៃនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗនេះ បានអបអរសាទរ នៃការរៀបចំដោយជោគជ័យនូវពិធីប្រកាសដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង)-តើនណាម(តៃនីញ) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និង ពិធីប្រកាសសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក ក្អមសំណ(កណ្តាល) – វិញសឿង(អានយ៉ាង) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ទន្ទឹមនេះ ភាគីទាំងពីរ ឯកភាពរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ(ព្រៃវែង) – តើនណាម (តៃនីញ) ដើម្បី ឈានទៅរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែននេះ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យបានឆាប់។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពពិភាក្សាលទ្ធភាពដាក់ឱ្យដំណើរការច្រកទ្វារទ្វេភាគី ជីមៀត(មណ្ឌលគីរី)-ដាក់រ៉េ(ដាក់ឡាក់)។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និយាយដោយឡែក និង រវាងកម្ពុជា-វៀតណាម និយាយរួម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃប្រទេសទាំងពីរ ក្នុងនោះដែរ មានបណ្តាខេត្តជាប់ព្រំដែន បានសហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ “ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២” រួមចំណែកបង្កើនការយល់ដឹងពីបណ្តាស្រទាប់ប្រជាជន នៃប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូននូវទំនាក់ទំនងភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការម្ចាស់ការសហការកសាងក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការសំដៅបង្កលក្ខណៈ ងាយស្រួលដល់កិច្ចសហប្រតិបត្តិការរបស់បណ្តាខេត្តជាប់ព្រំដែន ស្របទៅនឹងទិសដៅដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ ភាគីទាំងពីរបានឯកភាពបន្តជួយឧបត្ថម្ភដល់បណ្តាខេត្តជាប់ព្រំដែនឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហានានាដែលបានកើតមានឡើង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


