ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា សំណើរបស់បក្សសាធារណរដ្ឋ ស្ដីពីបំណុល គឺមិនអាចទទួលយកបានឡើយ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា សំណើរបស់គណបក្សសាធារណរដ្ឋចំពោះដំណោះស្រាយបញ្ហាបំណុល គឺមិនអាចទទួលយកបានឡើយ ។

ការបដិសេធសំណើនេះ គឺដោយសារតែរដ្ឋបាលប្រជាធិបតេយ្យរបស់លោក បៃដិន ចង់បង្កើនដែនកំណត់លើចំនួនមូលនិធិដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចខ្ចីបាន ។ ទន្ទឹមនោះ គណបក្សសាធារណរដ្ឋនិយាយថា ពួកគេនឹងចុះហត្ថលេខាលើបញ្ហានេះ លុះត្រាតែរដ្ឋាភិបាលលោក បៃដិន យល់ព្រមកាត់បន្ថយការចំណាយជាទ្រង់ទ្រាយធំ ។
ថ្លែងនៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ, លោក បៃដិន បានលើកឡើងថា គណបក្សប្រជាធិបតេយ្យរបស់លោក បានដាក់ចេញនូវសំណើកាត់បន្ថយការចំណាយលើសពី ១ ពាន់ពាន់លានដុល្លារ ពីលើការកាត់បន្ថយឱនភាពសារពើពន្ធដែលស្នើឡើងកាលពីមុនជិត ៣ ពាន់ពាន់លានដុល្លារ ។

លោក បៃដិន បញ្ជាក់ថា សំណើគណបក្សសាធារណរដ្ឋ គឺការពារការក្លែងបន្លំពន្ធរបស់អ្នកមានទ្រព្យសម្បត្តិ និងពាណិជ្ជករគ្រីបតូ ខណៈពេលដែលជំនួយស្បៀងអាហារប្រឈមនឹងហានិភ័យសម្រាប់ជនជាតិអាមេរិកជិត ១ លាននាក់ ហើយវាដល់ពេលហើយសម្រាប់គណបក្សសាធារណរដ្ឋដើម្បីផ្លាស់ចេញពីមុខតំណែងជ្រុលនិយមរបស់ពួកគេ ហើយភាគច្រើននៃអ្វីដែលពួកគេបានស្នើរួច គឺមិនអាចទទួលយកបានឡើយ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា គណបក្សសាធារណរដ្ឋកំពុងស្នើលក្ខខណ្ឌកាន់តែតឹងរ៉ឹងបន្ថែម សម្រាប់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងជំនួយស្បៀងអាហារសម្រាប់អ្នកមានប្រាក់ចំណូលទាប ។

ចំពោះរដ្ឋមន្ត្រីរតនាគាររបស់អាមេរិកលោកស្រី Janet Yellen ក្នុងបទសម្ភាសន៍ជាមួយ NBC News កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកស្រីមិនបានផ្លាស់ប្តូរការវាយតម្លៃពីមុនឡើយ គឺអាមរិក មិនអាចសងបំណុលទាំងអស់ភ្លាមៗ នៅថ្ងៃទី១ ខែមិថុនានេះនោះទេ ហើយបើសិនជាពន្យាពេលដល់ថ្ងៃ១៥ ខែមិថុនា ដើម្បីចាំចំណូលពីការប្រមូលពន្ធបន្ថែម គឺមានឱកាសទាបណាស់ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន៖ លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


