ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិចកំពុងទាញដៃប្រទេសមួយទៀតឲ្យចូលក្នុងជម្លោះ អ៊ុយក្រែន
ប្រធានទីភ្នាក់ងារសន្តិសុខសហព័ន្ធរបស់រុស្ស៊ី ឬហៅកាត់ថា FSB លោក Alexander Bortnikov បាននិយាយថា លោកខាងលិចកំពុងទាញដៃប្រទេសម៉ុលដាវី ឲ្យចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន ដើម្បីកម្ទេចតំបន់ Transdniestria ដែលជាតំបន់ផ្តាច់ខ្លួនគាំទ្ររុស្ស៊ី នៅភាគខាងកើតម៉ុលដាវី ។
ប្រធាន FSB ដែលជាជំនួយការជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារសន្តិសុខនៅក្នុងរដ្ឋធានី Minsk របស់ប្រទេសបេឡារុស ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា តំបន់ Transdniestria ដែលមានទីតាំងនៅតាមព្រំដែនជាមួយអ៊ុយក្រែន បានប្រកាសឯករាជ្យជាឯកតោភាគីពីប្រទេសម៉ុលដាវីក្នុងឆ្នាំ ១៩៩២ ខណៈរុស្ស៊ីមានឥទ្ធិពលខ្លាំងលើតំបន់នេះ ជាពិសេសមានទាហានឈរជើងនៅទីនោះប្រមាណ ១,៥០០ នាក់ ។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកលើអ៊ុយក្រែនកាលពីឆ្នាំមុនមក រដ្ឋាភិបាលនិយមលោកខាងលិចរបស់លោកស្រីប្រធានាធិបតីម៉ុលដាវី Maia Sandu ក៏កំពុងស្ថិតក្នុងស្ថានភាពនៃការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះលទ្ធភាពណាមួយដែលរុស្ស៊ីអាចនឹងលុកលុយតំបន់ Transdniestria ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី