Connect with us

ជីវិតកម្សាន្ដ

Song Hye Kyo ជាប់ចំណាត់ថ្នាក់កំពូល ជាតារាសម្ដែងស្រីជោគជ័យក្នុងអាជីព

បានផុស

នៅ

Song Hye Kyo នាំមុខគេក្នុងចំណោមតារាស្រីកូរ៉េកំពូលៗពីទសវត្សរ៍ឆ្នាំ ២០០០ ដែលល្បីល្បាញទាំងកិត្តិយស និងអាជីពរបស់នាងក្នុងនាមជាតារាមសម្តែងកូរ៉េមួយរូប ជាមួយស្នារដៃនឹងរឿងភាគល្បីៗជាច្រើនក្នុងឧស្សាហកម្មកម្សាន្ត។

ដូចតារាសម្តែងស្រីដទៃទៀតដែរ Song Hye Kyo កាលពីសម័យនោះ នាងបានគ្រងតំណែងជាតួរឯកជាច្រើនជាមួយទេពកោសល្យក្នុងការសម្តែងរបស់នាង។ ជាមួយនឹងការសម្តែងដ៏ជោគជ័យនៃតួនាទីដ៏សំខាន់នៅក្នុងរឿង “Autumn in My Heart” និងខ្សែភាពយន្ត “All In” នាងបានចូលក្នុងចំណាត់ថ្នាក់នៃតារាស្រីកំពូលនៅពេលនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ Song Hye Kyo មិនបានធ្លាក់ចុះប្រជាប្រិយភាពឡើយ ដោយតារាសម្តែងរូបនេះមានការគាំទ្រពីទស្សនិកជនអស់រយៈពេល ១០ ឆ្នាំមកហើយគេឃើញថាប្រជាប្រិយភាពរបស់នាងកាន់តែល្បីល្បាញឡើង។ នៅអាយុ ៣០ ឆ្នាំនាងទទួលជោគជ័យជាមួយរឿងភាគ “Descendan ts of the Sun” ហើយនាពេលថ្មីៗនេះនាងទទួលជោគជ័យខ្លាំងបំផុតជាមួយរឿង “The Glory” របស់ Netflix ។

យ៉ាងណាមិញ រឿងភាគ “The Glory” ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនានៅក្នុងប្រទេសកូរ៉េនិងអន្តរជាតិដែលធ្ងើឲ្យរឿងនេះឈរនៅជាប់ចំណាត់ថ្នាក់ទី ១ លើកំពូលតារាង Top 10 ទូទាំងពិភពលោកសម្រាប់សប្ដាហ៍ទីពីរជាប់គ្នា ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ជំនួយការរបស់ Angelababy បដិសេធពាក្យចចាមអារ៉ាមថានាងមានស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម