Connect with us

ជីវិតកម្សាន្ដ

YG ប្រកាសម្តងទៀត កុងត្រារបស់ G-Dragon ផុតកំណត់ហើយ

បានផុស

នៅ

ខណៈដែលកាលពីម្សិលមិញខាងផលិតកម្ម YG Entertainment បានបដិសេធទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលថា G-Dragon លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនទៀតហើយ រហូតមកដល់ពេលនេះបានចេញសេចក្តីមួយអំពីការផុតកំណត់កុងត្រារបស់តារាប្រុសរូបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ YG បានធ្វើសេចក្តីប្រកាសថ្មីមួយសម្រាប់ក្រុមហ៊ុនឲ្យដឹងថាកុងត្រាផ្ដាច់មុខ របស់ G-Dragon ជាមួយក្រុមហ៊ុនកម្សាន្តនេះបានផុតកំណត់ហើយ។ ក្នុងសេចក្តីប្រកាស YG ក៏បាន បញ្ជាក់ថាពួកគេកំពុងព្យាយាមពិភាក្សាជាមួយមេក្រុម BIGBANG ដើម្បីបន្តចុះកុងត្រា។ ក្នុងនោះ YG បានបញ្ជាក់ថា “វាជាការពិតដែលកិច្ចសន្យាផ្តាច់មុខរបស់ G-Dragon បានផុតកំណត់ហើយ។

បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាអំពីជម្រើសផ្សេងៗ រួមទាំងកិច្ចសន្យាសម្រាប់ផ្នែកមួយនៃសកម្មភាពរបស់គាត់ក្នុងវិស័យសិល្បៈ ប្រសិនបើសិល្បករនៅតែចង់បន្តការផ្សព្វផ្សាយជាតន្ត្រីករនាពេលខាងមុខនេះ ដោយពួកយើងគ្រោងនឹងចរចារ កុងត្រាថ្មី ដោយផ្តល់ការគាំទ្រពេញទំហឹងពីក្រុមហ៊ុន” ។

ផ្អែកលើសេចក្តីថ្លែងការណ៍នេះ វាហាក់បីដូចជាក្រុមហ៊ុនគ្រប់គ្រងមិនជឿថា G-Dragon អាចចាកចេញពីក្រុមហ៊ុនដើម្បីស្វែងរកឱកាសនៅផលិតកម្មផ្សេងនោះទេ តែផ្ទុយទៅវិញបញ្ហាបន្តកុងត្រាផ្តាច់មុខនៅតែអាស្រ័យលើគម្រោងរបស់សិល្បករក្នុងការបន្តសកម្មភាពតន្ត្រី។

ក្រោយបង្ហោះភ្លាម អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់ YG ដូច្នេះបញ្ជីសិល្បករប្រព័ន្ធអេឡិចត្រូនិច DART នៅក្រោម YG ដោយគ្មានឈ្មោះ G-Dragon គឺត្រឹមត្រូវទាំងស្រុង មិនមែនជាកំហុសប្រព័ន្ធបច្ចេកទេសដូចដែលក្រុមហ៊ុនបានប្រកាសពីមុននោះទេ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ត្រឹមរយៈពេលជាង ២ សប្តាហ៍ រឿង ‘Fast X’ រកចំណូលបានជាង ៦០០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម