ព័ត៌មានអន្ដរជាតិ
ស្ថានភាពខ្យល់ពុលពីភ្លើងឆេះព្រៃ កាណាដា នឹងបន្តវិលវល់នៅ អាមេរិក ជាច្រើនថ្ងៃទៀត
ទីភ្នាក់ងារអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិកបានចេញការព្រមានថា លក្ខខណ្ឌខ្យល់មិនល្អ ក៏ដូចជាស្ថានភាពខ្យល់ពុលដែលបណ្តាលមកពីភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា នឹងបន្តកើតមាននៅអាមេរិករយៈពេលជាច្រើនថ្ងៃទៀត ។

លោក Bryan Ramsey អ្នកជំនាញផ្នែកឧតុនិយមរបស់ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិកបាននិយាយថា “លក្ខខណ្ឌអាកាសធាតុមិនល្អនាពេលបច្ចុប្បន្ននេះ ប្រហែលជានឹងបន្តវិលវល់ក្នុងប្រទេសយ៉ាងហោចណាស់រយៈពេលពីរបីថ្ងៃខាងមុខនេះទៀត” ។
អ្នកជំនាញបានលើកឡើងថា លក្ខខណ្ឌមិនអំណោយផលទាំងនេះនឹងលែងកើតមាន លុះត្រាតែមានការផ្លាស់ប្តូរទិសដៅខ្យល់ ឬភ្លើងឆេះព្រៃត្រូវបានពន្លត់ ហើយបើគិតពីទំហំ និងកម្លាំងនៃភ្លើងឆេះព្រៃនេះ គឺកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សរាប់លាននាក់នៅក្នុងប្រទេសកាណាដា និងឆ្នេរខាងកើតសហរដ្ឋអាមេរិក ខណៈវាទំនងជាបន្តរយៈពេលជាច្រើនសប្តាហ៍ទៀតផងដែរ ។

ជាការឆ្លើយតបទៅនឹងស្ថានភាពនេះ អភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ី លោក Muriel Bowser បានបញ្ជាឲ្យសាលារៀននានាក្នុងទីក្រុង ថែរក្សាសិស្សឲ្យនៅក្នុងផ្ទះ អំឡុងពេលសម្រាក ហើយលុបចោលការធ្វើដំណើរ ក៏ដូចជាសកម្មភាពកីឡានៅទីតាំងបើកចំហរជាដើម ។
គួរបញ្ជាក់ថា បច្ចុប្បន្នមានភ្លើងឆេះព្រៃជាង ៤០០ កន្លែងកំពុងឆាបឆេះពាសពេញផ្នែកផ្សេងៗនៃប្រទេសកាណាដា ដែលបណ្តាលឲ្យមនុស្សប្រហែល ២ ម៉ឺននាក់ត្រូវភៀសខ្លួន ខណៈសហរដ្ឋអាមេរិកឯណោះវិញ បានបញ្ជូនឧបករណ៍ពន្លត់ភ្លើង និងអ្នកពន្លត់អគ្គីភ័យចំនួន ៦០០ នាក់ទៅជួយទប់ស្កាត់ការរីករាលដាននៅប្រទេសកាណាដាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ១៦ រដ្ឋនៅ អាមេរិក គ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់ ខណៈជើងហោះហើររាប់ពាន់ ត្រូវពន្យារពេល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


