KPT+
អាហារ និងភេសជ្ជៈ ៤ ប្រភេទ បណ្តាលឲ្យកើតមុន
សូម្បីតែបន្ទាប់ពីលាងមុខ និងលាបក្រែមបំបាត់មុនក៏ដោយ។ ប៉ុន្តែស្នាមមុនកាន់តែធំឡើងៗ។ មូលហេតុចម្បងមួយនៃការបែកញើស ភាពតានតឹង គេងមិនគ្រប់គ្រាន់ ហើយការប្រែប្រួលអ័រម៉ូនក៏ជាកត្តាសំខាន់។ លើសពីនេះ ចូរយើងដឹងថាអាហារ និងភេសជ្ជៈអ្វីដែលញ៉ាំ ឬផឹកញឹកញាប់ក៏អាចធ្វើឲ្យមុនកាន់តែធ្ងន់ធ្ងរ ឬកាន់តែមុនលើសដើម។

តើអាហារណាខ្លះ អាចបង្កឲ្យកើតមុនដោយរបៀបណា?
បរិភោគអាហារលើស ឬផឹកភេសជ្ជៈមួយចំនួនលើសកម្រិត វាអាចជាមូលហេតុនៃការកើតមុន។ ដោយសារតែអាហារម្សៅ និងខ្លាញ់ត្រូវបានបំប្លែងទៅជាខ្លាញ់ក្នុងខ្លួន។ ធ្វើឲ្យក្រពេញ sebaceous នៅក្រោមស្បែកបញ្ចេញជាតិខ្លាញ់ច្រើន ខ្លាញ់ប្រភេទនេះនឹងស្ទះរន្ធញើសរួមជាមួយនឹងការប្រមូលផ្តុំនៃបាក់តេរី បណ្តាលឲ្យកើតមុន។ លើសពីនេះ អាហារ និងភេសជ្ជៈមួយចំនួនអាចបណ្តាលឲ្យបាត់បង់តុល្យភាពស្បែក និងបណ្តាលឲ្យកើតមុនផងដែរ។
១ សាច់
ខ្លាញ់នៅក្នុងសាច់ និងអាហាររហ័សធ្វើឲ្យក្រពេញ sebaceous នៅក្រោមស្បែកផលិតជាតិខ្លាញ់ច្រើនជាងអ្វីដែលពួកគេត្រូវការ។ យូរៗទៅវានឹងបណ្ដាលឲ្យស្ទះរន្ធញើស និងបង្កឲ្យមានការប្រមូលផ្តុំបាក់តេរី។ ដែលនាំឲ្យកើតមុន។
២ បង្អែមដែលមានជាតិស្ករខ្ពស់
ជាធម្មតាបរិមាណកាបូអ៊ីដ្រាតត្រឹមត្រូវនឹងត្រូវបានបំប្លែងទៅជាថាមពលសម្រាប់រាងកាយ។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំកាបូអ៊ីដ្រាតច្រើនពេក។ ជាពិសេសបង្អែមដែលមានជាតិស្ករខ្ពស់ វានឹងធ្វើឲ្យជាតិស្ករត្រូវបានបំប្លែងទៅជាខ្លាញ់ក្នុងខ្លួន និងធ្វើឲ្យក្រពេញ sebaceous ផលិត sebum ច្រើនជាងតម្រូវការរាងកាយ។
៣ អាហារមានរសជាតិហឹរខ្លាំង
អាហារដែលមានរសជាតិហឹរ ប៉ុន្តែមានរសជាតិល្មម ក៏អាចជះឥទ្ធិពលជាវិជ្ជមានដល់ភាពស្រស់ស្អាត ដោយសារតែ capsaicin ពីម្ទេសបង្កើនអត្រាមេតាបូលីសរបស់រាងកាយ។ ប៉ុន្តែប្រសិនបើទទួលទានអាហារដែលមានរសជាតិហឹរពេក វានឹងធ្វើឲ្យមានភាពតានតឹងដល់ក្រពះ និងពោះវៀន។ ធ្វើឲ្យក្រពះបញ្ចេញទឹកក្រពះច្រើន និងទឹកក្រពះហូរទៅកាន់ពោះវៀនតូច បណ្តាលឲ្យរលាកពោះវៀនតូច ដែលប៉ះពាល់អវិជ្ជមានដល់ការរំលាយអាហារ ការស្រូបយកសារធាតុចិញ្ចឹម និងអំណាចព្យាបាលធម្មជាតិរបស់រាងកាយ គឺជាមូលហេតុនៃការកើតមុន។
៤ គ្រឿងស្រវឹង
ការផឹកស្រាច្រើនពេកធ្វើឲ្យ capillaries រីកធំ។ ការរលាកនៃក្រពេញ sebaceous និងធ្វើឲ្យខូចតុល្យភាពស្បែក ខណៈភេសជ្ជៈមានជាតិអាល់កុលមួយចំនួនមានជាតិស្ករខ្ពស់។ ប្រសិនបើអ្នកផឹកច្រើនពេក វានឹងធ្វើឲ្យក្រពេញ sebaceous ផលិតសារធាតុ sebum ច្រើន ធ្វើឲ្យរោគសញ្ញានៃមុនកាន់តែធ្ងន់ធ្ងរ។
មធ្យោបាយសំខាន់ក្នុងការថែរក្សាមុនដែលមានស្រាប់ឲ្យឆាប់ជាសះស្បើយលឿនជាងមុន និងការពារការកើតមុនថ្មី។ ទទួលទានរបបអាហារមានតុល្យភាព បន្ថែមបន្លែ និងផ្លែឈើដែលមានសារធាតុរ៉ែ និងវីតាមីនផ្សេងៗ។ ចូលទៅបន្ថែមទៀត អ្នកក៏គួរចៀសវាងការញ៉ាំ និងពិសាអាហារប្រភេទនេះលើសកម្រិតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីសាស្ត្រងាយៗ ដើម្បីកម្ចាត់ស្បែកខ្មៅស្រអាប់
ចុចអាន៖អាហារទាំង ៥ ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


