ជីវិតកម្សាន្ដ
ផលិតកម្ម YG បដិសេធពាក្យចចាមអារ៉ាម ដែលថា Jennie នឹងសម្ដែងក្នុងភាពយន្ត “Marvel”
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថា Jennie សមាជិកក្រុម BLACKPINK នឹងសម្ដែងក្នុងភាពយន្តលំដាប់ពិភពលោក Marvel។

យោងតាមពាក្យចចាមអារ៉ាមនិងការចុះផ្សាយដដែលនោះបានបញ្ជាក់ទៀតថា Jennie នឹងក្លាយជាសមាជិកក្រុម New Agents of Atlas ដែលជាក្រុមកំពូលវីរបុរសអាស៊ីដំបូងគេក្នុងចក្រវាល Marvel Cinematic Universe ខណៈនាងនឹងដើរតួជាតារាចម្រៀង K-pop និងកំពូលវីរនារី Luna Snow ឬ Seol Hee ជួយការពារមនុស្សនៅប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។
ទោះយ៉ាងណាក៏ដោយក្នុងភាពយន្តនេះ Jennie ត្រូវតម្រូវឲ្យនិយាយទាំងភាសាកូរ៉េ និងអង់គ្លេស។ ប៉ុន្តែរបាយការណ៍យ៉ាងណាការចុះផ្សាយនិយាយទៀតថា ដំណើរការនៃការផលិតរឿងកំពុងស្ថិតនៅក្នុងការពិភាក្សានៅឡើយ ចំណែកព័ត៌មានផ្លូវការមិនទាន់មានការបញ្ជាក់ពី Jennie ឬស្ទូឌីយោ Marvel នោះទេ។
យ៉ាងណាមិញ ផលិតកម្មយក្ស YG Entertainment បានបដិសេធពាក្យចចាមអារ៉ាមនេះដោយបន្ថែមថា Jennie មិនមានតួនាទីបែបនេះទេ ហើយសូមឲ្យទស្សនិកជនឈប់យល់ច្រឡំទៀតចំពោះរឿងនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie បញ្ឈប់ការសម្ដែងនៅលើឆាកភ្លាមៗ ដោយសារបញ្ហាសុខភាព
ចុចអាន៖YG ចេញសេចក្ដីថ្លែងការណ៍បន្ទាន់! ក្រោយ Jennie ដើរចេញពីឆាកប្រគំតន្ត្រីភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


