ជីវិតកម្សាន្ដ
ភាពយន្ត The Little Mermaid បរាជ័យក្នុងការចាក់បញ្ចាំងនៅកូរ៉េ
ខ្សែភាពយន្តរបស់ផលិតកម្ម Disney រឿង The Little Mermaid មិនទទួលបានការគាំទ្រនោះទេ ក្រោយចាក់ផ្សាយនៅកូរ៉េខាងត្បូង ដោយទស្សនិកជនភាគច្រើនបានរិះគន់ទៅនឹងតួសម្ដែងថាមិនសក្តិសមជាព្រះនាងក្នុងពេ្រងនិទាន។

តួលេខរបស់ Box Office នៅកូរ៉េខាងត្បូង បានរាយការណ៍ថា រឿង The Little Mermaid ក្លាយជាខ្សែភាពយន្តដែលរកចំណូលបានតិចបំផុត និងជារឿងដែលទទួលបានការ Rate អន់បំផុតក្នុងចំណោមខ្សែភាពយន្ត Disney ផ្សេងទៀត។

អ្នកដែលទស្សនារួចបានរិះគន់ឥតសំចៃពីគុណភាពនៃខ្សែភាពយន្តរឿង The Little Mermaid ថាបានបញ្ចូលនូវចម្រៀងយ៉ាងច្រើនលើសលុប បង្កឱ្យមានការធុញទ្រាន់។ ចំណែកតួឯកស្រីមិនសក្តិសមសូម្បីបន្តិចទៅនឹងតួព្រះនាង Ariel ។ មិនតែប៉ុណ្ណោះទស្សនិកជនរិះគន់ Disney ថា បានធ្វើការឃោសនាបំផ្លើសសាច់រឿង។
យ៉ាងណាមិញ ជុំវិញការរិះគន់ខាងលើ ទស្សនិកជនអន្តរជាតិបានប្រតិកម្មមិនពេញចិត្តថា ទស្សនិកជនកូរ៉េកំពុងបង្ហាញចេតនារើសអើងពូជសាសន៍ ចំពោះតារាសម្ដែង Halle Bailey ដែលជនជាតិស្បែកខ្មៅ៕
ប្រែសមម្រួល៖ សន្យា
ចុចអាន៖ កូរ៉េខាងត្បូងពង្រាយប៉ូលិសជាង ៦០០នាក់ ក្នុងព្រឹត្តិការណ៍ខួប ១០ឆ្នាំរបស់ BTS
ចុចអាន៖ អ្នកគាំទ្រជំរុញឱ្យ Matt ទាក់ទងនឹង Great ក្រោយឃើញពួកគេស្និទ្ធស្នាលគ្នាលើសពីមិត្ត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


