ព័ត៌មានអន្ដរជាតិ
លោក បៃដិន ចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជាមួយនឹងការប្រមូលផ្ដុំសហជីពកម្មករនៅរដ្ឋ Pennsylvania
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូង ចាប់តាំងពីលោកបានប្រកាសកាលពីខែមេសាថា លោកនឹងស្វែងរកអាណត្តិទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ មានសមាជិកសហជីពកម្មករប្រហែល ២,០០០ នាក់ បានប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍នៅរដ្ឋ Pennsylvania ដែលក៏ជាកន្លែងលោក បៃដិន បានចាប់កំណើតផងដែរ ។
ទន្ទឹមនោះលោក បៃដិន បាននិយាយថា លោកមានមោទនភាពខ្លាំងមែនទែនដែលបានក្លាយជាប្រធានាធិបតីមានការគាំទ្របំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។
លោក បៃដិន ក៏បានប្រាប់ដល់សហជីពកម្មករផងដែរថា “អ្នកបានកសាងសេដ្ឋកិច្ចតាមន័យត្រង់ មិនមែនក្នុងន័យធៀបពីបាតក្រោមឡើងដល់លើ ឬពីកណ្តាលឡើងដល់កំពូល ហើយចុះក្រោមវិញនោះទេ ព្រោះថា ពេលវណ្ណៈកណ្តាលធ្វើបានល្អ យើងនឹងធ្វើបានល្អគ្រប់គ្នា” ។
បច្ចុប្បន្នជនជាតិអាមេរិកមួយចំនួនធំកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាយុរបស់លោក បៃដិន ដែលនឹងឈានចូលដល់វ័យ ៨១ ឆ្នាំនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គណបក្សប្រជាធិបតេយ្យនៅមិនទាន់មានចំណាត់ការណាមួយដើម្បីដាក់បេក្ខភាពផ្សេងទៀត ក្រៅពីលោក បៃដិន នោះទេ ។
ដោយឡែក សម្រាប់គណបក្សសាធារណរដ្ឋវិញមានបេក្ខជនចំនួន ១១ នាក់កំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ដោយក្នុងនោះរួមមានអតីតប្រធានាធិបតី ដូណាល់ ត្រាំ និងអភិបាលរដ្ឋផ្លរីដា លោក រ៉ុន ឌីសាន់ទីស ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏ធំបំផុតរបស់លោក ត្រាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


