កីឡា
ជំនួបក្នុងទ្រុងរវាង Musk និង Zuckerberg អាចនឹងរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រUFC
លោក Dana White ប្រធានស្ថាប័នប្រដាល់ក្នុងទ្រុងដ៏ល្បីលើលោក Ultimate Fighting Championship បានប្រាប់សារព័ត៌មាន TMZ Sports នៅសប្តាហ៍នេះថា ការប្រកួតគុនចម្រុះក្នុងទ្រុងដែលបានស្នើឡើងរវាងមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk និង Mark Zuckerberg នឹងក្លាយជាការប្រកួតដែលរកបានប្រាក់ចំណេញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

លោក Dana White បាននិយាយថា ការផ្សាយ “នឹងបំបែកកំណត់ត្រាបង់ប្រាក់ក្នុងការមើលម្ដង” ដោយសំដៅទៅលើសេវាទូរទស្សន៍ស្តង់ដាដែលប្រើដើម្បីចាក់ផ្សាយការប្រកួត UFC។
លោក White បានព្យាករថា ៖«នេះនឹងក្លាយជាការប្រយុទ្ធដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ ធំជាងអ្វីទាំងអស់ដែលមិនធ្លាប់បានធ្វើ»។
តម្លៃទស្សនារបស់ UFC PPV (Pay Per View) ស្តង់ដាមាន៨០ដុល្លារ ប៉ុន្តែលោក White បាននិយាយថា លោកនឹងគិតតម្លៃរហូតដល់ ១០០ដុល្លារសម្រាប់ការប្រកួតរវាង Musk និង Zuckerberg ។

លោក White បាននិយាយថា រហូតមកដល់ពេលនេះ PPV ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រគឺជាការប្រកួតប្រដាល់រវាង Floyd Mayweather និងកំពូលតារាគុនចម្រុះ Conor McGregor កាលពីឆ្នាំ២០១៧។ ការប្រកួតនោះបង្កើតបានចំណូល ៤.៣លានដុល្លារតាមរយៈការទិញ PPV ក្នុងស្រុកនិងច្រើនជាង ៦០០លានដុល្លារនៅក្នុងប្រាក់ចំណូលសរុប។
«ខ្ញុំគ្រាន់តែគិតថា [ការប្រកួត Musk-Zuckerberg] កើនឡើងតម្លៃ៣ដងនូវអ្វីដែលយើងបានធ្វើកន្លងមក»។ ប្រធាន UFC បាននិយាយ និងរំពឹងគិតថា ការប្រកួតនេះអាចរកចំណូលបានជាង ១.៨ពាន់លានដុល្លារ។
លោកបានបន្ថែមថា គ្មានដែនកំណត់ចំពោះអ្វីដែលអាចធ្វើបាននោះទេ។ Elon Musk និង Mark Zuckerberg ដែលជាមហាសេដ្ឋីលំដាប់លេខ១ និងលេខ១០ នៅលើពិភពលោកបានធ្វើការជួញដូរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីមានព័ត៌មានអំពីផែនការរបស់ Zuckerberg (ម្ចាស់ Facebook) ដើម្បីចាប់ផ្តើមប្រជែងជាមួយ Twitter។ លទ្ធផលទៅមករបស់ពួកគេបានធ្វើឱ្យលោក Musk ប្រកួតប្រជែងជាមួយ Zuckerberg ទៅ “ការប្រកួតក្នុងទ្រុង”គួរឲ្យចាប់អារម្មណ៍។

បន្ទាប់មក លោក Musk បានសរសេរថា “Vegas Octagon” ដែលជាសង្វៀនដ៏ល្បីល្បាញសម្រាប់រៀបចំការប្រកួត UFC។ ការប្រកួតនេះរំពឹងផ្ទុះលើបណ្តាញសង្គម ប៉ុន្តែម្តាយរបស់លោក Musk គឺលោកស្រី Maye Musk បានអំពាវនាវដល់សាធារណជនកុំឱ្យ “លើកទឹកចិត្តចំពោះការប្រកួតនេះ” កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមលោក White បាននិយាយថា លោកបាននិយាយជាមួយលោក Musk និង Zuckerberg។ ពួកគេទាំងពីរពិតជាយកចិត្តទុកដាក់ចំពោះការប្រកួតនេះ។ ពួកគាត់ស្ថិតនៅក្នុង “ដំណាក់កាលដំបូង” នៃការរៀបចំការប្រកួតរួចហើយ ប៉ុន្តែបដិសេធប៉ាន់ស្មានថាតើវាអាចនឹងកើតឡើងនៅពេលណា៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ RT.COM
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


