ព័ត៌មានអន្ដរជាតិ
តើលោក Putin ប្រើយុទ្ធសាស្ត្រអ្វី ទើបបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ទាហានស៊ីឈ្នួល?
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយយ៉ាងលម្អិតជាមួយលោក Vladimir Putin អំពីផែនការដោះស្រាយ និងកិច្ចការសម្របសម្រួលដើម្បីបញ្ចប់ការបះបោរប្រដាប់អាវុធពីសំណាក់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ។

លោក Lukashenko បាននិយាយថា ទោះបីជាយកកម្លាំងទ័ពប៉ះកម្លាំងទ័ពក៏ដោយ ក៏ការបះបោរប្រដាប់អាវុធរបស់ក្រុមទាហានស៊ីឈ្នួលនៅក្នុងប្រទេសរុស្ស៊ី មិនអាចយកឈ្នះលើកងកម្លាំងរបស់លោក Putin បានឡើយ ហើយដំណោះស្រាយនេះទៀតសោត គឺនឹងបណ្ដាលឲ្យមានមនុស្សរាប់ពាន់នាក់ស្លាប់ឯណោះ ។
ប្រធានាធិបតីបេឡារុសបញ្ជាក់ទៀតថា លោក Putin មានការសម្រេចចិត្តយ៉ាងហ្មត់ចត់ ដោយលោកមិនចង់បានដំណោះស្រាយបែបនេះនោះទេ ដោយសារតែវាហាក់ដូចជា យកអាវុធទៅកាប់សម្លាប់គ្នាឯង ដូច្នេះលោកបានជ្រើសរើសយុទ្ធសាស្ត្រឈ្នះៗ គឺដំណោះស្រាយចរចាដោយសន្តិវិធីមេដឹកនាំទាហានស៊ីឈ្នួល Yevgeny Prigozhin ជាពិសេសក៏មានការសម្របសម្រួលពីលោក Lukashenko ផងដែរ ។

ជាក់ស្ដែងដំណោះស្រាយឈ្នះៗរបស់លោក Putin ពិតជាទទួលបានជោគជ័យ ដោយក្រុមទាហានស៊ីឈ្នួលបានសម្រេចដកកម្លាំងទ័ពចេញពីប្រទេសរុស្ស៊ី និងភៀសខ្លួនទៅកាន់ប្រទេសបេឡារុស ហើយក៏មានការទទួលស្វាគមន៍ពីសំណាក់លោក Lukashenko ផងដែរ ។
មិនតែប៉ុណ្ណោះ អាជ្ញាធររុស្ស៊ីក៏មិនបានធ្វើការកាត់ទោស ឬដាក់ទោសទាន់ណាមួយលើលោក Prigozhin ឬកងទ័ពរបស់លោកផងដែរ ជាពិសេសលោក Putin ថែមទាំងបានចេញមកអះអាងធានាសុវត្ថិភាពដល់ក្រុមអ្នកប្រយុទ្ធរបស់ទាហានស៊ីឈ្នួលមួយនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុម ទាហានស៊ីឈ្នួល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


