ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ៣ គ្រឿងដែលហោះសំដៅទៅទីក្រុងមូស្គូ
អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រោះអាសន្នរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈកំពុងហោះទៅកាន់ទីក្រុងមូស្គូ ។

យោងតាមសេចក្ដីរាយការណ៍នោះបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ២ គ្រឿងត្រូវបានបាញ់ទម្លាក់នៅ ក្នុងតំបន់ Novaya Moskva របស់ទីក្រុងមូស្គូដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគនិរតីនៃវិមានក្រឹមឡាំង និងមួយគ្រឿងទៀតនៅក្នុងតំបន់ Kaluga ដែលនៅជិតខាងគ្នា ។
ដោយឡែកសារព័ត៌មានរុស្ស៊ី TASS ក៏បានចុះផ្សាយដែរថា តាមព័ត៌មានដែលទីភ្នាក់ងារទទួលបានគឺយន្តហោះគ្មានមនុស្សបើកទាំង ៣ គ្រឿងនេះ កំពុងហោះហើរសំដៅទៅទីក្រុងមូស្គូ នៅពេលផ្សេងគ្នា ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់ទម្លាក់នោះមិនមានអ្នករងរបួស ឬការខូចខាតណាមួយនោះទេ ខណៈរហូតមកដល់ពេលនេះ អត្តសញ្ញាណរបស់យន្តហោះគ្មានមនុស្សបើកទាំង ៣ គ្រឿងនេះក៏មិនទាន់ត្រូវបានគេកំណត់ ឬដឹងប្រភពចេញមកពីប្រទេសណានោះដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ប្រាប់ពីលក្ខខណ្ឌដែលនឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


