ព័ត៌មានអន្ដរជាតិ
ពិភពលោក កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់និងរលកកម្តៅ ក្នុងពេលតែមួយ
អាកាសធាតុក្តៅខ្លាំង កំពុងវាយលុកទ្វីបចំនួនបី បង្កជាភ្លើងឆេះព្រៃ និងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជន ដោយនៅប្រទេសជប៉ុន អាជ្ញាធរបានចេញការព្រមាន ដល់មនុស្សរាប់សិបលាននាក់ក្នុងខេត្តចំនួន២០ ខណៈសីតុណ្ហភាពខ្ពស់ជិតឈានដល់កម្រិតកំណត់ត្រា បានវាយប្រហារតំបន់ធំៗជាច្រើន ។

ទូរទស្សន៍ជាតិ NHK ផ្សាយថា កម្តៅកំពុងគំរាមកំហែងដល់អាយុជីវិត ដោយរាជធានីតូក្យូ និងកន្លែងផ្សេងទៀត បានកត់ត្រាសីតុណ្ហភាពជិត៤០អង្សាសេ។
ទន្ទឹមនោះ សេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា រលកកម្តៅដ៏ខ្លាំង ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា ទៅដល់តិចសាស់ បានឡើងដល់ចំណុចកំពូលហើយ ខណៈនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងវិញ ក៏កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើន ក្នុងនោះមានមួយចំនួននៅតំបន់ Riverside ដែលឆេះលើផ្ទៃដីជាង ៣,០០០ ហិកតា និងជំរុញឲ្យមានការបញ្ជាជម្លៀសជាបន្ទាន់ផងដែរ ។

ដោយឡែក រដ្ឋាភិបាលកាណាដាបាននិយាយដែរថា ភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីចំនួន ១០ លានហិកតាក្នុងឆ្នាំនេះ ខណៈការខូចខាតនឹងមានបន្ថែមទៀត បើរដូវក្តៅនៅតែអូសបន្លាយ។
នៅទ្វីបអឺរ៉ុប ជនជាតិអ៊ីតាលីត្រូវបានព្រមានឲ្យត្រៀមខ្លួន សម្រាប់រលកកម្តៅខ្លាំងបំផុត រីឯនៅ ទីក្រុង អាថែន នៃប្រទេសក្រិក វិញ, កន្លែងទេសចរណ៍កំពូល Acropolis ត្រូវបិទដោយសារកម្តៅ ខណៈនៅប្រទេសរូម៉ានី សីតុណ្ហភាពនៅតំបន់ភាគច្រើនបានឡើងដល់ ៣៩ អង្សាសេ ។

ថ្វីបើមានកម្តៅខ្លាំងក៏ដោយ ប៉ុន្តែផ្នែកខ្លះនៃអាស៊ី បែរជាកំពុងរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងទៅវិញ ដោយក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី នៅទូទាំងប្រទេសជាច្រើន រួមមានឥណ្ឌា ចិន និងជប៉ុន ជាដើម ហើយជាលទ្ធផល មនុស្សរាប់សែននាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ប្រទេសកូរ៉េខាងត្បូង បានប្រកាសអាសន្ន ដោយនៅរដ្ឋធានីសេអ៊ូល មនុស្សជាង៣០នាក់ ត្រូវបាត់បង់ជីវិតដោយសារទឹកជំនន់ ខណៈហ្វីលីពីន ក៏ព្រមានអំពីព្យុះស៊ីក្លូនត្រូពិកដូចគ្នា។

នៅប្រទេសជប៉ុន ទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាលើកោះ Kyushu បានសម្លាប់មនុស្សយ៉ាងតិច៨នាក់ រួមទាំងអ្នកនយោបាយក្នុងស្រុកម្នាក់ផងដែរ ខណៈអ្នកផ្សេងទៀតបាត់ខ្លួន។
ដោយឡែក ប្រទេសចិន និងឥណ្ឌា បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍រួចមកហើយដោយបានបង្កឲ្យមានការខូចខាតធំធេង នៅតំបន់ផ្សេងៗគ្នា។
ចំណែកនៅភាគខាងជើងប្រទេសឥណ្ឌា អាជ្ញាធរនិយាយថា មនុស្សជិត ១០០ នាក់បានស្លាប់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយសារការបាក់ដី ជំនន់ទឹកភ្លៀង និងការបាក់អគារ ខណៈភ្លៀងធ្លាក់ខ្លាំងមិនធម្មតា ក៏បានសម្លាប់មនុស្សជាច្រើននាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសចិនផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera, BBC
ចុចអាន៖ ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


