កីឡា
គ្រូបង្គោលវិសាខាថា កីឡាបាល់ទាត់នៅកម្ពុជាខ្វះព័ត៌មាននិងបច្ចេកទេស
លោក Simon McMenemy គ្រូបង្គោលក្លិបបាល់ទាត់វិសាខាបានលើកពីកង្វះព័ត៌មាន បច្ចេកទេស និងតាក់ទិចរបស់កីឡាករបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតខេមបូឌានស៊ុបភើខាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣ នាពុហកីឡដ្ឋានជាតិអូឡាំពិក លោក Simon McMenemy និយាយថា៖«ខ្ញុំមានបទពិសោធច្រើនក្នុងតំបន់អាស៊ាន ខ្ញុំធ្លាប់ធ្វើការនៅឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន ដោយធ្លាប់ប្រកួតជាមួយក្លិបក្នុងលីគប្រទេសថៃ ក្នុងរយៈពេល៦ខែដែលខ្ញុំមកដល់កម្ពុជា ខ្ញុំសង្កេតឃើញថា ទាំងកីឡាករ និងក្លិបនៅកម្ពុជាហាក់មានការខ្វះខាតក្នុងការស្វែងរកព័ត៌មាន និងតាក់ទិច កល់ក្បិច បើប្រៀបធៀបនឹងកីឡាករនិងក្លិបបទេស»។
ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្លិបបាល់ទាត់វិសាខាត្រូវតទល់ជាមួយម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ ភ្នំពេញក្រោន ដើម្បីដណ្ដើមពានខេមបូឌានស៊ុបភើខាប់ដែលជាពានរង្វាន់បើករដូវកាលថ្មី។
នេះជាជំនួបលើកទី ២រវាងក្លិបភ្នំពេញក្រោននិងវិសាខាសម្រាប់ការដណ្តើមពានរង្វាន់ស៊ុបភើខាប់។ ការជួបគ្នាលើកទី១ ភ្នំពេញក្រោនបានក្លាយជាជើងឯកពានរង្វាន់នេះជាលើកដំបូង បន្ទាប់ពីបានយកឈ្នះក្លិបវិសាខាក្នុងលទ្ធផល ២-១ កាលពីឆ្នាំ២០២២។
សម្រាប់ការប្រកួតនៅល្ងាចថ្ងៃស្អែក ជាឱកាសដែលវិសាខាសងសឹក និងបញ្ឈប់ក្រុមខ្លាំងភ្នំពេញក្រោនក្នុងការឈ្នះពានរង្វាន់៦គ្រឿងក្នុងពីរដូវកាល បន្ទាប់ពីបានឈ្នះ៥គ្រឿងរួចហើយ។

គ្រូបង្គោលរបស់វិសាខាបានបន្ថែមថា ៖«ខ្ញុំសរសើរភ្នំពេញក្រោនយ៉ាងខ្លាំងដោយរយៈពេល ២ឆ្នាំចុងក្រោយ ពួកគេគឺជាក្លិបជោគជ័យបំផុតក្នុងលីគកំពូលកម្ពុជា។ ថ្ងៃស្អែកនេះជាឱកាសរបស់ខ្ញុំ ក្នុងការស្វែងរកលទ្ធផលល្អ បន្ទាប់ពីធ្វើកំណែទម្រង់ក្រុមថ្មីរបស់ខ្ញុំ»។
ពិតណាស់ក្លិបបាល់ទាត់វិសាខាមានការផ្លាស់ប្តូរសមាជិកច្រើនទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស។ ក្នុងនោះបញ្ចេញកីឡាករខ្លះឲ្យខ្ចីជើងទៅក្រុមខេត្តព្រៃវែង និងបានចែកផ្លូវគ្នាជាមួយកីឡាកររទេស Macos Vinicius និង Emmanuel Mbarga ដោយនាំចូលខ្សែប្រយុទ្ធថ្មីសញ្ជាតិប្រេស៊ីល De Liveira Bastos Jonata និង ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Jorge Eduardo Pedro Junior៕
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


