Connect with us

កីឡា

អ៊ុយក្រែនហាមអត្តពលិកខ្លួនចាប់ដៃជាមួយអត្តពលិករុស្ស៊ី​ក្នុងកីឡាអុកពិភពលោក

បានផុស

នៅ

សហព័ន្ធកីឡា​អុក​របស់​​ប្រទេសអ៊ុយក្រែន​បាន​អំពាវ​នាវ​ដល់​អត្តពលិករបស់ខ្លួន​​មិន​ឲ្យ​​ចាប់ដៃជាមួយគូប្រជែងមកពីរុស្ស៊ី និង​បេឡារុស្ស ក្នុងអំឡុងការប្រកួតកីឡាអុកអន្តរជាតិ (FIDE) World Cup និង Women’s World Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវ​នាវ​របស់​ប្រទេស​​អ៊ុយក្រែនដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក FSHU ​បាន​ជំរុញឱ្យកីឡាការិនី “ជៀសវាងការចាប់ដៃជាមួយអ្នកតំណាង​មក​ពី​ប្រទេសរុស្ស៊ី និងបេឡារុស្ស ដោយមិនគិតពីទង់ជាតិដែលពួកគេតំណាង។

កីឡាករមកពីប្រទេសទាំងពីរ (រុស្ស៊ី និងបេឡារុស្ស) ត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងក្នុងការប្រកួតជាអព្យាក្រឹត​ដោយ​មិន​ប្រើ​ប្រាស់​ទង់​ជាតិ​តំណាង​ប្រទេស​ឡើយ។ បន្ថែមពីលើនេះ កីឡាករអ៊ុយក្រែនត្រូវបានគេព្រមានមិនឲ្យថតរូបជាមួយកីឡាករមកពីប្រទេសទាំងពីរថែមទៀត។

ការបង្ហោះនេះក៏បាន​លើក​ឡើងថា ៖«ចៀសវាងនិយាយជាមួយតំណាងប្រទេសឈ្លានពានក្នុងរបៀបដែលមិនបានចែងដោយច្បាប់អុក។ ចៀសវាងសកម្មភាពដែលអាចបំផ្លាញមុខមាត់អ៊ុយក្រែន»។

អនុសាសន៍បន្ថែមដែលអត្តពលិកនិយាយនៅក្នុងសន្និសីទសារព័ត៌មាន ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែ “ជូនដំណឹង និងរម្លឹក​សហគមន៍ពិភពលោកថា សង្រ្គាមដែលបានធ្វើប្រឆាំងនឹងអ៊ុយក្រែន និងប្រជាជនរបស់ខ្លួនកំពុងបន្តដោយរុស្ស៊ី និងបេឡារុស្ស” ។

អ្នកនាំពាក្យរបស់ FIDE បានប្រាប់ថា ច្បាប់​នៃ​ការ​ប្រកួត​កីឡា​អុកមិនមានចែងអំពីការចាប់ដៃនោះទេ។ ការ​អំពាវ​នាវ​របស់អ៊ុយក្រែនត្រូវបានថ្កោលទោសដោយមន្ត្រីសហព័ន្ធអុករុស្ស៊ី (FSHR)៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម