ព័ត៌មានអន្ដរជាតិ
ចិន រងការវាយប្រហារ ដោយភ្លៀងធ្លាក់ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ
ភ្លៀងដែលវាយលុកទីក្រុងប៉េកាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គឺជាកម្រិតភ្លៀងធ្លាក់ធ្ងន់ធ្ងរបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពី១៤០ឆ្នាំមុន។

យោងតាមទីភ្នាក់ងារឧតុនិយមក្រុងប៉េកាំង, បរិមាណទឹកភ្លៀងអតិបរមាដែលកត់ត្រាក្នុងអំឡុងពេលព្យុះ Doksuri គឺ៧៤៤.៨ មិល្លីម៉ែត្រ។
ព្យុះ Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន បន្ទាប់ពីវាយប្រហារខេត្ត Fujian ភាគខាងត្បូង កាលពីសប្តាហ៍មុន ក្រោយបង្កមហន្តរាយនៅហ្វីលីពីន ខណៈភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមវាយលុករដ្ឋធានី និងតំបន់ជុំវិញតាំងពីថ្ងៃសៅរ៍មក។

កាលពីថ្ងៃអង្គារ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ភ្លៀងបានសម្លាប់មនុស្សយ៉ាងតិច១១នាក់នៅទីក្រុងប៉េកាំង ដោយក្នុងនោះមាន២នាក់ជាបុគ្គលិកសង្គ្រោះ ដែលត្រូវបាត់បង់ជីវិតពេលកំពុងបំពេញភារកិច្ច។
នៅខេត្ត Hebei មនុស្សជាង ៨០ ម៉ឺននាក់ត្រូវបានជម្លៀស ខណៈ ៩ នាក់បានស្លាប់ និង ៦ នាក់ទៀតបាត់ខ្លួន ។ ចំណែកជនរងគ្រោះ ២ នាក់ផ្សេងទៀតត្រូវបានរាយការណ៍នៅក្នុងខេត្ត Liaoning ខណៈមនុស្ស ១៣ នាក់នៅតែបាត់ខ្លួន ប៉ុន្តែ ១៤ នាក់ទៀត ត្រូវបានរកឃើញដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងជួបប្រទះអាកាសធាតុកាចសាហាវ ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា កំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដោយសារបម្រែបម្រួលអាកាសធាតុ ហើយឥឡូវនេះ ចិនក៏កំពុងប្រុងជើងការសាជាថ្មីផងដែរ ចំពោះការមកដល់នៃព្យុះទីហ្វុង Khanun ដែលជាព្យុះទីប្រាំមួយក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីក្រុងប៉េកាំង ត្រូវរងគ្រោះ ដោយសារព្យុះ Doksuri វាយសន្ធាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


