ព័ត៌មានអន្ដរជាតិ
អាមេរិក ៖ ចិន មិនទាន់ឆ្លើយតបថាតើលោក Wang Yi នឹងអញ្ជើញមកទីក្រុងវ៉ាស៊ីនតោន ឬអត់នោះទេ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលបានការឆ្លើយតបណាមួយ ពាក់ព័ន្ធទៅនឹងការអញ្ជើញរដ្ឋមន្ត្រីការបរទេសចិនដែលទើបតែងតាំងថ្មីលោក Wang Yi ដើម្បីមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅឡើយទេ ។

លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីលោកបានធ្វើជាប្រធានកិច្ចប្រជុំស្តីពីសន្តិសុខស្បៀងពិភពលោកថា “យើងមិនទាន់មានការឆ្លើយតបពីភាគីចិននៅឡើយទេ ប៉ុន្តែយើងនៅតែបន្តការអញ្ជើញនោះដដែល” ។
រដ្ឋមមន្ត្រីការបរទេសរូបនេះបានលើកឡើងទៀតថា “យើងនឹងមានឱកាសជួបគ្នាសាជាថ្មី ជាពិសេសនឹងបន្តកិច្ចសន្ទនាសំខាន់ៗដូចដែលខ្ញុំធ្លាប់ទៅទីក្រុងប៉េកាំង ហើយយើងរំពឹងយ៉ាងពេញលេញលើសមភាគីចិននឹងមកសហរដ្ឋអាមេរិកវិញជាក់ជាមិនខាន” ។

លោក Blinken បញ្ជាក់ថា “មានកាតព្វកិច្ចជាច្រើនដែលទាំងសហរដ្ឋអាមេរិក និងចិនត្រូវធ្វើ ក្នុងការគ្រប់គ្រងទំនួលខុសត្រូវនៃទំនាក់ទំនងនេះ ដោយផ្ដើមចេញពីការចរចា រួមទាំងការដោះស្រាយដោយផ្ទាល់ជាមួយនឹងភាពខុសគ្នាណាមួយរបស់យើង ក៏ដូចជាមើលថាតើយើងអាចស្វែងរកកិច្ចសហប្រតិបត្តិការណាដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង ឬផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាច្រើនជុំវិញពិភពលោកដែរឬទេ ។
គួរបញ្ជាក់ថា លោក Blinken រួមជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen និងបេសកជនអាកាសធាតុលោក John Kerry គឺជាមន្ត្រីអាមេរិក ៣ រូបដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងរយៈពេល ២ ខែកន្លងមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ចិន ថា អង្គការណាតូ ជាអ្នកបង្កើតសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


