ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា យោធាអាមេរិក អាចបង្កើត វិបត្តិជីវសាស្ត្រសកល ដើម្បីឲ្យក្រុមហ៊ុនឱសថ ទទួលផល
យោធាអាមេរិក កំពុងសិក្សាលើភ្នាក់ងារបង្ករោគ ដែលអាចប្រើជាអាវុធជីវសាស្រ្ត ខណៈប្រទេសនេះ កំពុងត្រៀមខ្លួន សម្រាប់ការលេចឡើងនូវជំងឺរាតត្បាតថ្មីដ៏មានសក្តានុពល។ នេះបើតាមការបញ្ជាក់ពី មេបញ្ជាការកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីរបស់រុស្ស៊ី លោកឧត្តមសេនីយ៍ឯក Igor Kirillov កាលពីថ្ងៃពុធទី១៦ខែ។

លោក Kirillov បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា បញ្ជីជំងឺដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឯកទេសអាមេរិករួមមាន Anthrax, Tularemia, និងមេរោគកូវីដផ្សេងៗ។ ភ្នាក់ងារបង្ករោគទាំងនេះមួយចំនួន ត្រូវបានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ចាត់ថ្នាក់ថាជាការគំរាមកំហែងខ្ពស់ ដែលអាចយកទៅប្រើជា “ភ្នាក់ងារជីវភេរវកម្ម” បាន។
លោកឧត្តមសេនីយ៍អះអាងថា “មាននិន្នាការច្បាស់លាស់ថា ភ្នាក់ងារបង្កជំងឺដែលធ្លាក់ចូលទៅក្នុងតំបន់ចំណាប់អារម្មណ៍របស់មន្ទីរបញ្ចកោណ ដូចជាកូវីដ១៩ គ្រុនផ្តាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺនឹងក្លាយជារោគរាតត្បាតជាបន្តបន្ទាប់ ហើយអ្នកទទួលផល គឺក្រុមហ៊ុនឱសថអាមេរិក”។
យោងតាមលោក Kirillov, សហរដ្ឋអាមេរិកកំពុងសិក្សាយ៉ាងទូលំទូលាយ អំពីមេរោគឆ្លង ពោលគឺមិនយូរប៉ុន្មានមុនពេលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមវាយប្រហារ។

ហើយកាលពីខែមុន សេតវិមានក៏បានប្រកាសពីការបង្កើតការិយាល័យគោលនយោបាយបង្ការ និងឆ្លើយតបជំងឺរាតត្បាត (OPPR) ដែលមានភារកិច្ចដឹកនាំ សម្របសម្រួល និងអនុវត្តសកម្មភាពទាក់ទងនឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងការគំរាមកំហែងជីវសាស្ត្រដែលគេស្គាល់ និងមិនស្គាល់ផងដែរ។
រុស្ស៊ីបានលើកឡើងម្តងហើយម្តងទៀត អំពីសកម្មភាពជីវសាស្ត្រសកលដែលពាក់ព័ន្ធនឹងយោធាអាមេរិក។ ភ្លាមៗបន្ទាប់ពីជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងកៀវផ្ទុះឡើង រុស្ស៊ីបានចែករំលែកព័ត៌មានអំពីបណ្តាញដ៏ធំ នៃមន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។
លើសពីនេះ កាលពីខែមេសា ក្រសួងការពារជាតិរុស្ស៊ី និយាយថា សហរដ្ឋអាមេរិកបាននិងកំពុងសាងសង់មន្ទីរពិសោធន៍ថ្មីនៅអ៊ុយក្រែន និងបណ្តុះបណ្តាលបុគ្គលិករបស់ពួកគេទៀតផង។
ទីក្រុងមូស្គូក៏បានយកបញ្ហាមន្ទីរពិសោធន៍ជីវសាស្រ្ត ទៅអង្គការសហប្រជាជាតិផងដែរ កាលពីខែតុលាឆ្នាំមុន ដោយស្នើសុំឲ្យមានការស៊ើបអង្កេតអន្តរជាតិ។
ទោះបីជាយ៉ាងនេះក្តី សំណើត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបដិសេធ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានបោះឆ្នោតប្រឆាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា អាវុធដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន សុទ្ធតែធុនអន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


