Connect with us

កីឡា

ពានAFF U-23 កម្ពុជាធ្លាប់ឈ្នះមីយ៉ាន់ម៉ា ២-០ ចុះម៉ោង៤ថ្ងៃនេះ?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំ​នឹង​ប្រកួត​ជា​មួយ​ក្រុម​​យុវជន​ខ្លាំង​មីយ៉ាន់ម៉ា វេលា​ម៉ោង​៤​រសៀល​នេះ​ ក្នុង​ពាន​រង្វាន់ AFF U23 Championship 2023 នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A លើក​ទី​២ សម្រាប់​ក្រុម​ទាំង​ពីរ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ប្រកួត​ទី១​ដូចគ្នា។ សម្រាប់​ការ​ប្រកួត​ទី​១ ក្រុម​កម្ពុជា​រក​បាន​៣​ពិន្ទុ​ពី​ជ័យជម្នះ​ដោយ​លទ្ធផល ៥-០ លើ​ក្រុម​យុវជន​ព្រុយណេ ខណៈ​មីយ៉ាន់ម៉ា​មិន​ទាន់​មាន​ពិន្ទុ​ទេ ដោយសារ​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ថៃ​ក្នុង​លទ្ធផល ៣-០។

ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​​សម្រាប់​ក្រុម​ទាំង​ពីរ​ដើម្បី​រក​កៅឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ បន្ទាប់​ពីបរាជ័យ​ក្រោម​ថ្វី​​ជើង​របស់​ម្ចាស់​ផ្ទះ​ថៃ ក្រុម​យុវជន​មីយ៉ាន់ម៉ា​ច្បាស់​ជា​ខំ​ប្រឹង​១០០​%​ដើម្បី​​រក​ឲ្យ​បាន​ពិន្ទុ​ពេញ​ពី​ក្រុម​កម្ពុជា​​សម្រាប់​ឱកាស​ចំណាត់​ថ្នាក់​លេខ​២​​ល្អ​បំផុត​ក្នុង​ពូល។ ដូចគ្នា​នេះ​ដែរ កម្ពុជាក៏​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​ឱកាស​ចំណាត់​ថ្នាក់​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​ ពី​ព្រោះ​ប្រកួត​បន្ទាប់​កម្ពុជា​ត្រូវ​ជួប​ក្រុម​ខ្លាំង​ថៃ​ដែល​ជា​រឿង​លំបាក​ខ្លាំង​មែន​ទែន។

ប្រវត្តិ​ជួប​គ្នា​​ក្នុង​ពាន​រង្វាន់ AFF U23 នេះ កម្ពុជា​ធ្លាប់​ឈ្នះ​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល ២-០ កាល​ពី​ឆ្នាំ​២០១៩​ដែល​២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡា យ៉ើ សាហ្វវី និង ស៊ិន សុផាណាត។ ពេល​នោះកម្ពុជា​ឈរ​លេខ​១​ក្នុង​ពូល និង​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយជា​​លើក​ដំបូង។

ដោយ​ឡែក​ការ​ជួប​គ្នា​ក្នុង​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​ចាញ់​មីយ៉ាន់ម៉ា​​ដោយ​លទ្ធផល ២-០។

តារាង​ពិន្ទុ​ពូល A

  • កម្ពុជា មាន៣​ពិន្ទុ
  • ថៃ មាន​៣​ពិន្ទុ
  • មីយ៉ាន់ម៉ា មាន​សូន្យ​ពិន្ទុ
  • ព្រុយណេ មាន​សូន្យ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម