ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ
នៅថ្ងៃសៅរ៍នេះ យោធាមីយ៉ាន់ម៉ាបានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងការពារហើយគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេស និងធ្វើសកម្មភាពស្របតាមច្បាប់ចំពេលមានការព្រួយបារម្ភនៅក្នុងប្រទេសថា កងកម្លាំងប្រដាប់អាវុធអាចនឹងព្យាយាមដណ្តើមអំណាច។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ យោធាបាននិយាយថា ការលើកឡើងនាពេលថ្មីៗនេះដោយឧត្តមសេនីយ៍កំពូលរបស់ខ្លួនអំពីការលុបចោលរដ្ឋធម្មនុញ្ញ គឺត្រូវបានបកស្រាយខុសដោយប្រព័ន្ធផ្សព្វផ្សាយនិងអង្គការមួយចំនួន។
កាលពីថ្ងៃអង្គារទី២៦ខែមករា យោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ាបានលើកឡើងពីជម្រើសធ្វើរដ្ឋប្រហារ ខណៈខ្លួនទាមទារកាន់តែខ្លាំងឲ្យមានការស៊ើបអង្កេតអំពីការលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលឈ្នះដោយគណបក្សកាន់អំណាចរបស់លោកស្រី អ៊ួងសាន ស៊ូជី។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា ប៉ុន្តែត្រូវបានក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថា មិនគោរពសិទ្ធិអ្នកបោះឆ្នោតនៅក្នុងតំបន់ដែលមានជម្លោះ។
គណបក្សប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយយោធាបានជំទាស់នឹងលទ្ធផលនេះ ខណៈកងទ័ពបានចោទប្រកាន់អំពីភាពមិនប្រក្រតីនៃកាតបោះឆ្នោត ដោយអះអាងថាបានរកឃើញការក្លែងបន្លំចំនួន៨.៦លានករណី។

អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ Zaw Min Tun កាលពីថ្ងៃអង្គារបានអំពាវនាវជាថ្មីដល់គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ឲ្យផ្តល់នូវបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយសម្រាប់ការត្រួតពិនិត្យ ហើយការទាមទាររហូតមកដល់ពេលនេះមិនទាន់ត្រូវបានធ្វើតាមនៅឡើយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ាព្រមានពីជម្រើសធ្វើរដ្ឋប្រហារដើម្បីតវ៉ាការលួចបន្លំក្នុងការបោះឆ្នោត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


