ព័ត៌មានអន្ដរជាតិ
ក្រៅពីលោក Prigozhin នៅមានបុគ្គលសំខាន់ច្រើននាក់ទៀត ស្ថិតក្នុងបញ្ជីអ្នកជិះយន្តហោះដែលធ្លាក់
ប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកដំណើរ ដែលធ្វើដំណើរតាមយន្តហោះឯកជន ដែលបានធ្លាក់កាលពីថ្ងៃពុធទី២៣ខែសីហា នៅតំបន់ Tver នៃប្រទេសរុស្ស៊ី។ នេះបើតាមការបញ្ជាក់ ពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសរុស្ស៊ី Rosaviatsiya។

ស្របពេលជាមួយគ្នានោះ ក្រសួងគ្រាអាសន្នរុស្ស៊ីអះអាងថា មនុស្ស១០នាក់ នៅលើយន្តហោះឯកជន ដែលធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ St. Petersburg គឺស្លាប់ទាំងអស់។
ទន្ទឹមនោះ ក្រៅពីលោក Prigozhin, ទីភ្នាក់ងារ Rosaviatsiya បានឲ្យដឹងថា លោក Dmitry Utkin ដែលជាអតីតប្រតិបត្តិករកងកម្លាំងពិសេសរុស្ស៊ី និងជាសហស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល ក៏ដូចជាលោក Valery Chekalov ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាអនុប្រធានក្រុមហ៊ុន Wagner ក៏មានឈ្មោះធ្វើដំណើរតាមយន្តហោះនោះដែរ ។

ចំណែកអ្នកដំណើរដែលនៅសេសសល់ក្នុងបញ្ជីរួមមានលោក Sergey Propustin, Evgeny Makaryan, Alexander Totmin និង Nikolay Matuseev ដែលសុទ្ធជាក្រុមទាហានស៊ីឈ្នួល Wagner។
គួរបញ្ជាក់ជាថ្មី គ្រោះថ្នាក់នេះបានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ។ សារព័ត៌មានរបស់រុស្ស៊ីមួយចំនួន បានកំណត់យន្តហោះនេះមានឈ្មោះថា Embraer Legacy 600 មានលេខកន្ទុយ RA-02795 ដែលគេជឿថាជារបស់លោក Prigozhin។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សាកសពទើបតែ ៨ នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ ខណៈទីភ្នាក់ងារ Rosaviatsiya ក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុ និងកាលៈទេសៈនៃឧបទ្ទវហេតុនេះផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ធ្លាក់យន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin គ្មាននរណានៅរស់ឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


