ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ស្នើឱ្យយកច្បាប់របបសារព័ត៌មានទៅប្រើ ជាជាងយកក្រមព្រហ្មទណ្ឌដោះស្រាយលើអ្នកកាសែត
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានសំណូមពរឱ្យតុលាការយកច្បាប់ស្តីពីរបបសារព័ត៌មានទៅប្រើជាចំណាត់ការ ប្រសើរជាងយកក្រមព្រហ្មទណ្ឌដោះស្រាយសម្រាប់អ្នកសារព័ត៌មាន។ នេះបើតាមសំណេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែកញ្ញា។

ការលើកឡើងរបស់លោក ហ៊ុយ វណ្ណៈ បែបនេះ បន្ទាប់ពីមានអ្នកកាសែតបានលើកជាសំណើទៅកាន់លោករឿងតុលាការមិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ទៅចាត់ការចំពោះអ្នកកាសែត។ សម្រាប់លោក ហ៊ុយ វណ្ណៈ ការប្តឹងចង់តែឈ្នះ ដូច្នេះ ម្ចាស់បណ្តឹងបានរកមេធាវីរកច្បាប់ណាដែលធ្ងន់ ដើម្បីប្តឹងទៅតុលាការ។ ក្នុងដំណាក់កាលនេះ តុលាការក៏មានតួនាទីផ្សះផ្សារក្នុងដំណើក្តីដូចគ្នា។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា៖ “ខ្ញុំសំណូមពរជាចំហរ សូមឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានមកប្រើ ដែលជាមូលដ្ឋានដំណោះស្រាយដ៏ល្អបំផុត។ ផ្ទុយទៅវិញ បើនៅតែព្រងើយកន្តើយ មិនប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ហើយបែរជាយក ក្រមព្រហ្មទណ្ឌ ជាប់គុកជាប់ច្រវ៉ាក់ មកអនុវត្តលើករណីអ្នកកាសែត នោះគឺជាការបំពានដ៏អាក្រក់ ទាំងលើទិដ្ឋភាពច្បាប់ដែលមាន និងសេរីភាពជាសកលរបស់សារព័ត៌មាន”។

លោកបានបញ្ចាក់ថា បញ្ហាមួយចំនួនមិនបាច់ឈានដល់ការដាក់គុកនោះទេ រឿងខ្លះអាចពន្យល់ឱ្យទទួលស្គាល់ពីកំហុស ឬ ឱ្យសូមទោស និងធ្វើការកែតម្រូវ ដើម្បីសម្របសម្រួលគ្នា កុំឱ្យមានបញ្ហាវែងឆ្ងាយជាមួយគ្នា។ លោកថា លោកនឹងប្រគល់ភារកិច្ចនេះ ឱ្យទៅសម្ព័ន្ធសមាគមកាសែត ដើម្បីធ្វើ និងកែលម្អបញ្ហានេះ ជាប្រយោជន៍ដល់សង្គមជាតិ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


