កីឡា
លោក Félix ប្រាប់មូលហេតុដាក់ សុជាវីឡា និង មូស្លីម លេងទល់នឹងម៉ាកាវ
លោក Félix Dalmás គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានដាក់កីឡាកររបស់ភ្នំពេញក្រោន ផាច សុជាវីឡា និង យ៉ើ មូស្លីម ឲ្យចូលលេងនៅពេលប្រកួតជាមួយ ម៉ាកាវ ដែលក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ខ្សែការពារ យ៉ើ មូស្លីម ត្រូវបានដូរចូលជំនួយកីឡាករ កាន់ ពិសាល នៅនាទី៧៦ និង ផាច សុជាវីឡា ត្រូវបានដូរចូលជំនួសកីឡាករ លឹម ពិសុទ្ធ នៅនាទី៨៣។ បន្ទាប់ពីដូរចូលបានប្រមាណ៤នាទីប៉ុណ្ណោះ មូស្លីម បានបញ្ជូនបាល់ឲ្យ រ៉ឹង ប៊ុនហៀង ស៊ុត១គ្រាប់នៅនាទី៨០ដែលជាគ្រាប់បាល់ទី៤របស់កម្ពុជា។

លោក Félix Dalmás គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានប្រាប់ថា ៖«កីឡាករ Nick Taylor បានលេងក្នុងការប្រកួតមុន ក៏ដូចជាការប្រកួតបង់ក្លាដែស។ យើងមានកីឡាករផ្សេងដូចជា ផាច សុជាវីឡា និងយ៉ើ មូស្លីម។ ពួកគេទាំងពីរខិតខំហ្វឹកហាត់បានល្អណាស់។ មូស្លីម ខានលេងយូរហើយ។ គាត់ហ្វឹកហាត់បានល្អ អីចឹងបានជាដាក់ មូស្លីម និងសុជាវីឡា បានលេង»។

លទ្ធផល ៤-០ លើក្រុមម៉ាកាវនៅយប់ថ្ងៃចន្ទ ទី១១ ខែកញ្ញា ជាកំណត់ត្រាជ័យជម្នះលើកដំបូងរបស់លោក Félix Dalmás ដែលបានចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឈុតធំជាលើកទី២ កាលពីចុងខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីចាញ់បង់ក្លាដែស ០-១ និងស្មើហុងកុង ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិដូចគ្នា៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន