អាជីព
បរាជ័យអាជីវកម្ម? មានវិធីកែខៃព្រោះគ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ
ក្នុងជីវិតឬអាជីវកម្មក្ដីភាពមិនសមប្រកបរមែងកើតមានជារឿយៗគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ទម្រាំដល់គោលដៅដែលល្អប្រសើរបញ្ហានឹងកើតឡើងជាហូរហែរ ប៉ុន្តែទៅដល់ទិសដៅឬអត់ អាស្រ័យយើងផ្ដេកផ្ដួលឬប្រឹងក្រោកឈរនោះឯង។
បើជីវិតជួបបញ្ហា ឬបរាជ័យលើការរកស៊ីនានា វិធីខាងក្រោមជាចំណុចគួរអានយកមកពិចារណានិងអនុវត្ត៖
សុំជំនួយ

គ្មាននរណាម្នាក់ឆ្លងកាត់ជីវិតជោគជ័យតែម្នាក់ឯងរហូតទេ។ បើក្តីសង្ឃឹមនៅក្នុងខ្លួនចាប់ផ្តើមចុះខ្សោយ យើងអាចស្វែងរកវានៅក្នុងអ្នកដទៃ។ អ្នកផ្សេងក្រៅពីខ្លួនឯងមិនមែនសុទ្ធតែបោះបង់យើងចោលឯណា យ៉ាងហោចនៅមានមិត្តភក្ដិយ៉ាងពីរបីនាក់ ឬបងប្អូនយើង កំពុងតស៊ូជួយយើងតាមលទ្ធភាពរបស់ពួកគេដែរ។ វាមិនមែនជារឿងអាម៉ាស់ ឬអន់ទេ ក្នុងការស្វែងរកជំនួយពីមនុស្សជិតដិតនឹងខ្លួន។ ជឿថា ពួកគេមិនសុខចិត្តបិទភ្នែកនោះទេ។
រំលឹកពីមូលហេតុសំខាន់ដែលរុញខ្លួនឯងឲ្យមករកស៊ី

ភាពជោគជ័យ ជាការសម្រេចនូវគោលបំណង មិនមែនជាអ្វីដែលល្អឥតខ្ចោះនោះទេ។ ដូច្នេះមានរឿងជាច្រើនមិនសុទ្ធតែសមប្រកបដោយរលូនទាំងអស់ឡើយ។ គួររំឭកខ្លួនជានិច្ចថា តើយើងចង់បានអីពិតប្រាកដក្នុងអាជីកម្មនេះ? ចង់បានអ្វីមួយ ប្រហែលត្រូវបាត់បង់អ្វីមួយទៅវិញ ហេតុនេះ មុនជោគជ័យលើការរកស៊ីក៏ពេលខ្លះអាចខាតដើមខាតចុង មិនមានអ្វីចម្លែកទេ។
បណ្ដោយតាមពេលមួយរយៈ សឹមចាប់ផ្តើមម្ដង
ទោះបីបរាជ័យក៏ពិតមែន តែមិនគួរបញ្ឈប់យើងពីការសាកល្បងអ្វីដែលថ្មីឡើយ។ ចាញ់ជាកំហុសធ្វើឱ្យយើងកាន់តែរឹងមាំ និងរៀបចំបានល្អសម្រាប់គម្រោងថ្មីៗ។ បើជ្រុលជាអាជីវកម្មរអាក់រអួល ពិបាកងើបមុខបន្តិចបែបនេះ អ៊ីចឹង! សម្រាកសិនក៏បានដើម្បីយកកម្លាំងស្ដារស្ថានការឡើងវិញក្រោយមានកម្លាំង។
ទុកពេលឱ្យខ្លួនសម្រាកសិន

យកពេលដែលកំពុងស្មុគស្មាញសម្រាកនៅផ្ទះខ្លះ ឬទៅលំហែពីរបីសប្ដាហ៍ឲ្យខួរក្បាលធូរស្រាល សឹមគិតថាត្រូវធ្វើអ្វីបន្តទៀត។ ការសម្រាកអាចធ្វើឲ្យអារម្មណ៍ប្រសើរជាងមុន និងអាចគិតរកវិធីល្អៗមកដោះស្រាយបញ្ហាបាន។ ខណៈកំពុងវិលវល់បែបនេះ កុំបន្តដាក់សម្ពាធផ្លូវចិត្តកាន់តែធ្ងន់ថែម ព្រោះគិតច្រើន ក៏មិនអាចជប់អ្វីឲ្យល្អប្រសើរបានល្អវិញដែរ។
ចងចាំថា នៅសល់ពេលច្រើនទៀតដើម្បីបង្កើតជីវិតជោគជ័យ

បើពិតជាចង់ទទួលជោគជ័យក្នុងជីវិត បើពិតជាចង់ធ្វើអ្វីពិសេសដែលមិនគួរឱ្យជឿ ហើយបើពិតជាចង់បំពេញក្តីសុបិន្តរបស់ខ្លួនឲ្យត្រចះត្រចង់ ចងចាំជានិច្ចថា ការបរាជ័យគឺមិនអាចចៀសរួចឡើយ។ ដួលថ្ងៃនេះ មិនមែនជាថ្ងៃចុងក្រោយនៃជីវិតទេ យើងសល់ពេលច្រើនថ្ងៃច្រើនខែនិងច្រើនឆ្នាំទៅមុខទៀតដើម្បីតស៊ូជាមួយជីវិតនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ medium
ចុចអាន៖ អ្នកផ្តល់ប្រឹក្សាបញ្ហាជីវិតជាមុខរបរដ៏មានទីផ្សារ តែធ្វើយ៉ាងណាទៅកាន់ជំនាញនេះបាន?
ចុចអាន៖ អាយុប៉ុន្មានដែរ ទុកថាចាស់ពេក ក្នុងការបន្តទៅធ្វើការជាមួយក្មេង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


