អាជីព
អាយុប៉ុន្មានដែរ ទុកថាចាស់ពេក ក្នុងការបន្តទៅធ្វើការជាមួយក្មេង?
ប្រសិនបើអ្នកមានអារម្មណ៍ថាចង់បោះបង់ចោល ឲ្យកូនចិញ្ចឹមម្តងវិញ សូមអានសិន!
ខណៈពេលដែលមនុស្សជាច្រើន មានសុបិនចង់ចូលនិវត្តន៍ព្រោះមិនពេញចិត្តនឹងលទ្ធផលការងាររបស់ពួកគេ អត្រាគ្មានការងារធ្វើសម្រាប់កម្មករអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅនៅតែខ្ពស់នៅបណ្តាប្រទេសជឿនលឿនដូចជាអង់គ្លេស កូរ៉េ អូស្ត្រាលី។ល។
ចំពោះសំណួរសួរថា តើអាយុប៉ុន្មានទៅ ដែលសមនឹងឈប់ធ្វើការ?

ចម្លើយអាចមានភាពខុសប្លែកគ្នា ពីព្រោះវាអាស្រ័យលើសុខភាពរាងកាយរបស់មនុស្ស លក្ខណៈស្តង់ដារនៃសមត្ថភាព បទពិសោធន៍ ក្រេឌីតក្នុងសង្គម និង ស្ថានភាពគ្រួសារ ស្ថានភាពហិរញ្ញវត្ថុជាដើម។
ការស្រាវជ្រាវជាច្រើនបង្ហាញថា ពិភពលោកនេះ បានក្លាយជារឿងធម្មតាទៅហើយក្នុងការធ្វើការនៅពេលអាយុត្រូវចូលនិវត្តន៍ព្រោះលុយនៅតែខើច ឬមានជំនាញខ្ពស់អ្នកត្រូវការនៅតែមានមករកដល់ផ្ទះ។ល។
តើភាពលំអៀងនៃអាយុគឺជារឿងធម្មតាទេ?

ចម្លើយខ្លីគឺ នៅក្នុងឧស្សាហកម្មមួយចំនួនមនុស្សនៅអាយុ ៥០ ឬ ៦០ ឆ្នាំលែងរីកលូតលាស់ហើយ ឧទាហរណ៍ផ្នែកបច្ចេកវិទ្យាប៉ុន្តែផ្នែកសិក្សាធិការអប់រំ សិល្បៈ។ល។ ជារឿងផ្សេង។ បើអ្នកមានជំនាញពិតអាយុអ្នកជាតួលេខដែលគេមិនខ្វល់ទេ។
លោក Dave Arnold ប្រធានក្រុមហ៊ុនជ្រើសរើសបុគ្គលិកអាណុលហ្សេន បានមានប្រសាសន៍ថា“ យើងប្រឈមមុខនឹងការរើសអើងអាយុនៅឡើយក្នុងលោកនេះ ក្មេងពេកសម្រាប់មុខងារខ្លះ ឬចាស់ពេកសម្រាប់មុខងារខ្លះ តែដែលមន្ត្រីធនធានមនុស្សត្រូវដឹង ពិតប្រាកដនោះគឺសមត្ថភាពនិងបុគ្គលិកលក្ខណៈពេលបំពេញការងារ!»។
ភាពលំអៀងនៃអាយុ ពិតជាបាននិងកំពុងអាចរារាំងអ្នកស្វែងរកការងារធ្វើដែលជាមនុស្សចាស់។ លោកមានប្រសាសន៍បន្តថា« វាអាចកើតឡើង ជាទម្រង់នៃការភ័យខ្លាចពួកគេរអ៊ូហើយយឺតយ៉ាវ តែមនុស្សចាស់ខ្លះក្លៀវក្លាជាងក្មេងផង!»។
ដំណឹងល្អគឺក្រុមហ៊ុនជាច្រើន ពិតជាបានផ្ដល់តម្លៃដល់ជំនាញ ចំណេះដឹងនិងក្រមសីលធម៌ការងារដែលកម្មករមានបទពិសោធន៍ច្រើនហើយមិនគិតអាយុពួកគេទេ។
ដែលអាចសរុបបាន មនុស្សចាស់មិនគួរទៅស្វែងរកការងារធ្វើទេព្រោះគ្មាននរណាចង់ទទួលយកឡើយ ប៉ុន្តែគាត់គួរខិតខំកសាងក្រេឌីតឲ្យបានតាំងតែពីក្មេងមក ដែលកេរ្តិ៍ឈ្មោះនៅសល់ អាចបណ្ដាលឲ្យគេតាមរកជួលគាត់ទៅវិញ។
និយាយម៉្យាងទៀតដោយសារតែមនុស្សចាស់ទំាងអស់ បានធ្វើការអស់រយៈពេលជាច្រើនទសវត្សមកហើយ ក៏មានបទពិសោធន៍យ៉ាងច្រើន ពួកគេគួរចាំថា បទពិសោធន៍នឹងគ្មានតម្លៃទេ ប្រសិនបើចង់មិនចេះប្រើវាត្រឹមត្រូវ។ ចង់មានថាមពលបន្តអាជីពយូរ គួរតែសិក្សាបន្ថែមជានិច្ច រក្សាសុខភាព ហាត់ពត់ចិត្តកុំច្រណែនប្រៀបធៀបនឹងក្មេងៗ ទទួលបានព័ត៌មានថ្មី កុំអានតែព័ត៌មានដែលខ្លួនចូលចិត្ត។ល។ធ្វើដូចច្នេះអ្នកអាចធ្វើការបានជានិច្ចជាមួយមនុស្សជំនាន់ថ្មី៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Monster
ចុចអាន៖បើពិតចង់ឲ្យកូនល្អមែន ឪពុកម្តាយគ្រប់រូបមិនគួរប្រដៅកូនតាមវិធី ៤ យ៉ាងនេះទេ
ចុចអាន៖ល្បិចសន្សំប្រាក់ពេលញ៉ាំអាហារក្រៅកុំឲ្យចំណាយច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


