Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក ក្រោយឃើញបវរកញ្ញាថៃ Engfa យកជើងជាន់ស្បៃ ភឹម ស្រីនោ

បានផុស

នៅ

អ្នក​គាំទ្រ​ និង​អ្នក​និយម​តាម​ដាន​វិស័យ​បវរកញ្ញា​កម្ពុជា​បាន​បង្ហាញ​ការ​ហួស​ចិត្ត និង​ផ្ទុះ​ការ​វែកញែក​បន្ទាប់​ពី​ឃើញ​ការ​ចែក​រំលែក​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តិកតុក​នូវ​សកម្មភាព​ដែល​បវរកញ្ញា​ថៃ Engfa Waraha យក​ជើង​ជាន់​ស្បៃ​កញ្ញា ភឹម ស្រីនោ បវរកញ្ញា​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​កើត​ឡើង​អំឡុង​ពេល​ជំនួប​លើ​ឆាក​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី Miss Grand Saraburi 2024 កាល​ពី​ថ្មី​ៗ​កន្លង​ទៅ។ ក្រោយ​មាន​ការ​ចែករំលែក​វីដេអូ​នោះ​មាន​ការ​រិះគន់ Eng fa ថា​នាង​ហាក់​មាន​ចេតនា​មើល​ងាយ​ចំពោះ​បវរកញ្ញា​កម្ពុជា​ កញ្ញា ភឹម ស្រីនោ ខណៈ​ខ្លះ​ទៀត​យល់​ថា ទង្វើ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខ្វះ​សីលធម៌​ជា​ដើម ។ប៉ុន្តែ​មួយ​ចំនួន​ទៀត​យល់​ថា​មិនមែន​កំហុស​មក​ពី Engfaទេ​គឺ​កំហុស​មក​ពី​ខាង​កម្ពុជា​យើង។

មាន​ការ​​បញ្ចេញ​​ទស្សនៈ​ថា​គិត​ថា​ «បើ​គាត់​យក​ដៃ​កាន់​ស្បៃ​ប្រហែល​ល្អ​ជាង​ព្រោះ ស្បៃ​មិន​ឆ្ងាយ​ពី​ដៃ​គាត់​ទេ​មិន​បន្ទោស​អ្នក​ណា​ទេ​មាន​ទៅ មាន​មក Engfaយក​ជើង​គៀ​ចេញ​តែ​ជាប់​នឹង​កែង​ស្បែក​ជើង​កំហុស​មក​ពី​យើង មើល​ទៅ​ដូច​គាត់​វាស​ស្បៃ​ចេញ​តែ​ចៃដន់​ជាប់​កែង​ស្បែក​ជើង គេ​ចង់​គៀស​ស្បៃ​ចេញ​ទេ​មិន​​មែន​ចង់​ជាន់​ទេ»។

បើ​ទោះ​បី​ជា​យ៉ាង ​ក៏​មាន​មតិ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​យល់​ថា​នេះ​អាច​ជា​រឿង​ដែល​កើត​ឡើង​ដោយ​អចេតនា​ ខណៈ​បវរកញ្ញា​ថៃ និង​ខ្មែរ​សុទ្ធ​តែ​បង្ហាញ​ការ​រាប់អាន​គ្នា​ក្នុង​នាម​អ្នក​ស្រលាញ​វិស័យ​មួយ​នេះ​ដូចគ្នា​ផង​នោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១៣ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២១ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម