ព័ត៌មានអន្ដរជាតិ
រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់ចំប៉ុស្តិ៍យាម ក្នុងទឹកដីអេហ្ស៊ីប
ឆ្មាំព្រំដែនអេហ្ស៊ីប បានរងរបួសដោយសារតែរថក្រោះអ៊ីស្រាអែល ច្រឡំបាញ់ទៅចំប៉មយាមមួយ ខណៈសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កំពុងបន្ត។
ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យទី២២ខែតុលា នៅស្ថានីយព្រំដែនអេហ្ស៊ីបជិតតំបន់ Kerem Shalom ដែលជាចំណុចប្រសព្វរវាងអ៊ីស្រាអែល ជ្រោយហ្គាហ្សា និងអេហ្ស៊ីប។
យ៉ាងណាក្តី អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប លោកវរសេនីយ៍ឯក Gharib Abdel-Hafez Gharib បានបញ្ជាក់ថា វាគ្រាន់តែជារបួសតិចតួចប៉ុណ្ណោះ ហើយមិនបានបង្ហាញថាតើមានឆ្មាំព្រំដែនប៉ុន្មាននាក់ ដែលត្រូវរបួសដោយសារបំណែកគ្រាប់ផ្លោងនោះទេ។
លោក Gharib និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគីអ៊ីស្រាអែល បានសម្តែងការសោកស្តាយរបស់ខ្លួនភ្លាមៗ ចំពោះឧប្បត្តិហេតុអចេតនានេះ។ វាបានកើតឡើង ហើយស្ថានភាពនៃឧប្បត្តិហេតុកំពុងត្រូវស៊ើបអង្កេត”។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអាទិត្យ ដោយបង្ហាញពី ការសោកស្តាយចំពោះឧបទ្ទវហេតុខាងលើ។ រថក្រោះ បានបាញ់ដោយចៃដន្យ និងបុកចំប៉ុស្តិ៍ព្រំដែនអេហ្ស៊ីប ហើយឧប្បត្តិហេតុក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។
ឧប្បត្តិហេតុនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីអេហ្ស៊ីបបើកច្រកព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ អាចចូលទៅកាន់ទឹកដីប៉ាឡេស្ទីន។
ក្នុងចំណោមរថយន្តជំនួយប្រមាណ ២០០គ្រឿងដែលកំពុងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃដើម្បីចូលទៅក្នុងតំបន់ហ្គាហ្សា, មានតែរថយន្តជំនួយចំនួន២០គ្រឿងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងទឹកដីនេះកាលពីថ្ងៃសៅរ៍ទី២១ខែតុលា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល រៀបផែនការ ចូលឆែកឆេរតាមផ្ទះនៅហ្គាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង