វប្បធម៌ ជំនឿ
ឃើញម៉ាស៊ីនបោកគក់ថ្មីក្នុងសុបិន ជាប្រផ្នូលរីកចម្រើនផ្នែកទំនាក់ទំនងសង្គម
ប្រសិនយប់មិញអ្នកឃើញម៉ាស៊ីនបោកគក់ថ្មីស្អាតនៅក្នុងក្តីសុបិន ជាប្រផ្នូលច្បាស់ការថា ខ្លួនអ្នកកំពុងមានការរីកចម្រើនក្នុងសង្គម ទំនាក់ទំនងសាធារណៈ ឬទំនាក់ទំនងជាវិជ្ជមានជាមួយមិត្តរួមការងារនិងមិត្តភក្តិរលូនឡើងវិញហើយ។

បើម៉ាស៊ីននោះចាស់ មានន័យផ្ទុយ ។
ការបោកសម្លៀកបំពាក់របស់អ្នកណាម្នាក់ក្នុងសុបិន ជាពិសេសប្រសិនបើមនុស្សនោះជាមនុស្សដែលអ្នកមានមនោសញ្ចេតនាជាមួយ បង្ហាញថាអ្នកកំពុងសម្អាតចំណុចខ្វែងគំនិត ពិបាកទាក់ទងនឹងគ្នា ចេញស្អាតឡើងវិញ។
សុបិនឃើញម៉ាស៊ីនបោកគក់វិលអាចបង្ហាញពីនរណាម្នាក់ដែលយកចិត្តទុកដាក់អំពីអារម្មណ៍របស់អ្នកឬអ្វីដែលអ្នកនិយាយក៏អាចបង្ហាញប្រាប់អ្នក អំពីការចាប់ផ្តើមថ្មីស្រស់ស្រាយក្នុងអាជីពដែរ។
តើមានន័យយ៉ាងណាដែលសុបិនឃើញកំពុងនៅក្នុងបន្ទប់បោកគក់?

ចម្លើយគឺបង្ហាញថាអ្នកត្រូវការការសំអាតជាបន្ទាន់ចាកឆ្ងាយនិងជម្រះគំនិតដើម្បីទទួលជោគជ័យ ឧបសគ្គដែលកំពុងកើតមានគ្រាន់តែជាវិញ្ញាសារស្រាលអ្វីៗនឹងសំអាតខ្លួនឯងវាហើយបញ្ហានឹងក្លាយជាអតីតកាល។
សុបិនអំពីសាប៊ូបោកខោអាវមានន័យថា អ្នកនឹងត្រូវការរបស់អ្វីមួយដែលមកជួយសម្អាតខ្លួនអ្នក ចាប់ផ្តើមអាជីពថ្មី ត្រូវផ្លាស់ប្តូរ កែលំអជីវិតហើយនឹងមានមោទកភាពចំពោះខ្លួនអ្នកដែលអនាគតដើរលើផ្លូវត្រូវ។

ចំណែកបើ សុបិនពីកន្ត្រកបោកគក់មានន័យថាអ្នកមានផែនការល្អ ត្រូវ នៅក្នុងចិត្តហើយ រីឯភាពរីករាយនឹងជីវិតកាន់តែកើតមានច្រើនទៀត។ បើឃើញកន្ត្រកបោកគក់ពេញដោយសម្លៀកបំពាក់កខ្វក់អ្នកគួរដកឃ្លាសម្រាកលំហែ៕
គ្រូ ឯម
ចុចអាន៖ ក្រណាត់ក្នុងសុបិន បង្ហាញពីទិសដៅនៃឆាកជីវិតទៅអនាគតអាស្រ័យតាមពណ៌
ចុចអាន៖ សុបិនឃើញគេងអង្រឹងតំណាងស្ថានភាពជីវិតដែលរៀបរយនឹងគ្រប់គ្រងបានល្អ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ