កីឡា
ប៉ះគ្នាយប់នេះ កីឡាករ Lewis ចាត់ទុកភ្នំពេញក្រោនជាក្រុមគ្រោះថ្នាក់
កីឡាករ Clayton Lewis បានចាត់ទុកភ្នំពេញក្រោន ជាក្រុមគ្រោះថ្នាក់នៅក្នុងពូលជាមួយគ្នា នៅពេលក្រុមរបស់ខ្លួន Macarthur FC ត្រូវប៉ះគ្នាវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងសន្នីសីទព័ត៌មានមុនការប្រកួតកីឡាករ Clayton Lewis បាននិយាយថា ៖«ខ្ញុំគិតថា កីឡាករភ្នំពេញក្រោនសុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់យើង។ ទោះបីយើងមានប្រៀបលើកាយសម្បទា តែខ្ញុំគិតនេះជាការប្រកួតមួយដ៏លំបាកមួយ»។

ចាប់តាំងពីវគ្គជម្រុះដំបូងមកដល់វគ្គសន្សំពិន្ទុ ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អ ដោយទទួលបានជ័យជម្នះ៤លើកជាប់គ្នាក្នុងពានរង្វាន់ AFC Cup។ ប្រការនេះបានធ្វើឲ្យក្រុម Macarthur មានការប្រុងប្រយ័ត្នខ្ពស់។
ខ្សែប្រយុទ្ធជប៉ុនកីឡាករ Shintaro Shimizu ជាអ្នកបញ្ចប់ទីដ៏មានប្រសិទ្ធភាពដែល កំពុងឈរនាំមុខគេក្នុងនាមជាកីឡាកររកគ្រាប់បានច្រើនគឺ៦គ្រាប់គិតទាំងគ្រាប់បាល់រកបានក្នុងវគ្គជម្រុះ ខណៈកីឡាករ Andrés Nieto ឈរនៅលេខ៤ រកបាន៣គ្រាប់។

កីឡាករ Clayton Lewis បានបន្ថែមថា៖«ភ្នំពេញក្រោនកំពុងមានកំណត់ត្រាល្អ ២ប្រកួតក្នុងពូលពួកគេមិនទាន់របូតគ្រាប់បាល់ឡើយ តែខ្ញុំនិងក្រុមទាំងមូលបានតៀមរួចហើយ។ យប់នេះជាការប្រកួតដ៏អស្ចារ្យ ដោយសារក្រុមទាំងពីរចាប់ផ្តើមបានល្អ មិនទាន់ចាញ់ដូចគ្នា»។
ការប្រកួត២លើកវគ្គសន្សំពិន្ទុក្នុងពូល Macarthur FC បានយកឈ្នះ Shan United ៣-០ និងឈ្នះ Cebu ៨-២។ ចំណែកភ្នំពេញក្រោន បានឈ្នះ Cebu ៣-០ និងឈ្នះ Shan United ៤-០៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


