Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលគ្រោងផ្តល់របបសន្តិសុខសង្គមផ្នែកថែ​ទាំសុខភាពដល់អ្នកក្នុងបន្ទុកសមាជិក ប ស ស​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អ្នកនៅក្នុងបន្ទុកសមាជិក​ ប.ស.ស.​ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តដើម្បីជួយកាត់បន្ថយការចំណាយទៅលើសេវាថែទាំសុខភាពនៅក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦តុលានេះថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន១៥, ៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ
ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មករនិយោជិត។

លោក កត្តា អ៊ន បានបន្តថា «បើមិនមានការប្រែប្រួលទេ ការងារនេះគឺនឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ យើងនឹងផ្តល់ជូនទាំងវិស័យរដ្ឋ និងឯកជន ដល់ក្រុមគ្រួសារសមាជិក ប ស ស ដែលជាប្តី ប្រពន្ធ និង កូន តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូបមាន​ចំនួន ១.៣៣២ និង​មាន​កម្មករ​និយោជិត​សរុប​ប្រមាណ៨៤ម៉ឺន​នាក់ ដោយ​ទទួល​បាន​ប្រាក់ចំណូល​​ប្រចាំ​ឆ្នាំ​ប្រមាណ​ជិត ៣ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម