Connect with us

កីឡា

លក្ខខណ្ឌ១នេះ កីឡាករណាវ៉ៃនៅអូស្ត្រាលីធ្វើបានលឿនជាងគេនឹងទទួលបានរថយន្ត

បានផុស

នៅ

បេក្ខភាព​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​៣​រូប​នៅ​ទឹក​ដី​អូស្ត្រាលី​ត្រូវ​ប្រជែង​គ្នា​ដើម្បី​រង្វាន់​រថយន្ត​១​គ្រឿង​ដែល​ការ​ប្រកួត​ វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​អាទិត្យ ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ទាំង​៣​រូប​គឺក្របីព្រៃ ពេជ្រ សម្បត្តិ ម្ចាស់​មេដាយ​មាសស៊ីហ្គេម លន បញ្ញា និង​ជង្គង់​ឃាត​ អេ អាំម៉ារីនភូថង។ កីឡាករ​គុន​ខ្មែរ​ទាំង​៣​នាក់​នេះ​សុទ្ធ​តែ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​ដូច​គ្នា ប៉ុន្តែ​អ្នក​ទាំង​៣​ក៏​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​​រង្វាន់​រថយន្ត​ Pick Up ថ្មី​សន្លាង​មួយ​គ្រឿង។

លក្ខខណ្ឌ​ដែល​ត្រូវ​ផ្តល់​រង្វាន់​រថយន្ត​​មាន​៣ចំណុច៖

ទី១៖ រវាង ពេជ្រ សម្បត្តិ, លន បញ្ញា និង អេ អាំម៉ារីន ប្រសិន​បើ​​​កីឡាករ​រូប​ណា​ផ្តួល​ដៃ​គូ​ឲ្យ​បាន​លឿន​ជាង​គេ​បំផុត​នឹង​ក្លាយ​ជា​ម្ចាស់​រថយន្ត។
ទី២៖ ប្រសិន​បើ​កីឡាករ​ទាំង​៣​នាក់​មិន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ឬ​ឈ្នះ​ពិន្ទុ​ទាំង​៣នាក់ រថយន្ត​នឹង​ទុក​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ។
ទី​៣៖ ក្រុម​ហ៊ុន​នឹង​រៀបចំមហា​ព្រឹត្តិការណ៍​ប្រកួត​​នៅ​​ខែ​មករា ឆ្នាំ​២០២៤ សម្រាប់ លន បញ្ញា និង អេ អាំម៉ារីន ប្រកួត​ដើម្បី​រង្វាន់​រថយន្ត​ដែល​មិន​ទាន់​មាន​ម្ចាស់។

ជា​មួយ​គ្នា​នេះ កីឡាករ​២​រូប​ដែលប្រកួត​មិត្តភាព​អន្តរជាតិ នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ ប្រសិន​បើ​ផ្តួល​ដៃ​គូ ឬឈ្នះ​ដៃ​គូ​លឿន​បំផុត។

ពេជ្រ សម្បត្តិ ប្រហែល​ជា​មិន​ងាយ​ស្រួល​​ក្នុង​ការ​ផ្តួល​ដៃ​គូ​ឡើយ​នៅ​ពេល​រូប​គេ​ត្រូវ​ជួប​កីឡាករ​ថៃ Tum Kitti Patkam ដែល​ជា​កីឡាករ​វ៉ៃ​ក្បាច់។ ចំណែក អេ អាំម៉ារីន ប្រហែល​ជាស្រួល​ជាង ពេជ្រ សម្បត្តិ នៅ​ពេល​ជួប​កីឡាករ​អូស្ត្រាលី ​ Clinton Corke ខណៈ​ លន បញ្ញា ក៏​ជួប​កីឡាករ​អូស្ត្រាលី ​ Cian Lougheed ។

អ្វី​ដែល​ អេ អាំម៉ារីន និង ពេជ្រ សម្បត្តិ បារម្ភ​សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​គឺ​ខ្លាច​ដៃ​គូ​វ៉ៃ​ថយ​ក្រោយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​ចូល​វ៉ៃ។

ក្រៅ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ទាំង​៣​គូ​ខាង​លើ ក៏​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​២​គូ​ទៀត​គឺ​ ពេជ្រ ប៊ុនសិទ្ធ ប៉ះ​អូស្ត្រាលី​ Moo Do និង គឿម សុវណ្ណគីម ជួប​កីឡាករ​ Fahed Haidar។

កីឡាករ​ទាំង​៥​រូប រួម​ទាំង​លោក អេ ភូថង និង ពេជ្រ សុផាន់ ដែល​ជា​គ្រូ​បង្វឹក រួម​ទាំង​ក្រុម​ការងារ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម