ព័ត៌មានអន្ដរជាតិ
ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបកាលពីថ្ងៃសុក្របានបង្ហើបព័ត៌មានថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco នាថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះ ។

ទន្ទឹមនោះ កិច្ចប្រជុំនេះក៏នឹងក្លាយជាការជួបតទល់គ្នាលើកដំបូងរបស់មេដឹកនាំមហាអំណាចទាំងពីរក្នុងរយៈពេល ១ ឆ្នាំ ខណៈលោក ស៊ី និងលោក បៃដិន ធ្លាប់បានពិភាក្សាគ្នារួចមកហើយផងដែរកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលមេដឹកនាំទាំងពីរបានចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 នៅប្រទេសឥណ្ឌូណេស៊ី ។
មន្ត្រីរូបនេះនិយាយថា លោក បៃដិន និងលោក ស៊ី នឹងជួបពិភាក្សាគ្នាអំពីទិសដៅយុទ្ធសាស្ត្រក្នុងទំនាក់ទំនងអាមេរិក-ចិន ក៏ដូចជាសារៈសំខាន់នៃការរក្សាកិច្ចសន្ទនាពាក់ព័ន្ធទៅនឹងមន្ត្រីយោធារបស់ប្រទេសទាំងពីរ ខណៈមេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីបញ្ហាប្រឈមជាសកលផងដែរ ដូចជា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន រួមជាមួយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាបញ្ហាក្នុងតំបន់ជាដើម ។

ដោយឡែកពាក់ព័ន្ធនឹងប្រធានបទផ្សេងទៀតក្នុងជំនួបរវាងលោក បៃដិន និងលោក ស៊ី ដែលនឹងលើកយកមកពិភាក្សា រួមមានសិទ្ធិមនុស្សនៅក្នុងប្រទេសចិន តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលប្រទេសចិនកំពុងបង្កើនសកម្មភាពដែនសមុទ្ររបស់ខ្លួន ។
គួរបញ្ជាក់ថា ប្រទេសទាំងពីរបាននិងកំពុងស្វះស្វែងរៀបចំកិច្ចប្រជុំនេះ ខណៈកាលពីចុងខែតុលា អ្នកការទូតកំពូលរបស់ចិនលោក Wang Yi ក៏បានធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលមួយនេះ ជាពិសេសក្នុងគោលបំណងគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីបញ្ចៀសហានិភ័យនៃការខិតជិតទៅរកជម្លោះណាមួយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


