ព័ត៌មានអន្ដរជាតិ
WHO៖ មន្ទីរពេទ្យធំរបស់តំបន់ហ្គាហ្សា បានក្លាយជាកន្លែងដាក់សពទៅហើយ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មន្ទីរពេទ្យធំរបស់តំបន់ហ្គាហ្សា បានក្លាយជាកន្លែងដាក់សពទៅហើយ ព្រោះមានសពដាក់គរលើគ្នានៅទីនោះ ហើយគ្រូពេទ្យភ័យខ្លាចចំពោះអ្នកជំងឺរាប់រយនាក់ មិនអាចទទួលបានការព្យាបាលសង្គ្រោះជីវិតបាន ខណៈការប្រយុទ្ធគ្នានៅខាងក្រៅ កំពុងមានសភាពខ្លាំងក្លា។

នៅថ្ងៃអង្គារទី១៤ខែវិច្ឆិកា កងកម្លាំងអ៊ីស្រាអែល (AEDT) បានទៅដល់ច្រកទ្វារនៃមន្ទីរពេទ្យសំខាន់របស់ទីក្រុងហ្គាហ្សា គឺ Al Shifa ដែលជាគោលដៅចម្បងនៅភាគខាងជើងតំបន់នេះ។ នៅទីនោះ ក្រុមគ្រូពេទ្យនិយាយថា អ្នកជំងឺរួមទាំងទារកទើបនឹងកើត កំពុងស្លាប់តកន្ទុយគ្នា ដោយសារកង្វះប្រេងឥន្ធនៈ។
ទន្ទឹមនោះ កងកម្លាំងការពារអ៊ីស្រាអែល បានចេញបញ្ជាជម្លៀស ប៉ុន្តែក្រុមគ្រូពេទ្យបានបដិសេធចាកចេញ ដោយសារពួកគេខ្លាចថា អ្នកជំងឺ៧០០នាក់នឹងស្លាប់ ប្រសិនបើពួកគេ ត្រូវទុកចោល ហើយបើសិនពួកគេត្រូវបានផ្ទេរចេញ ពួកគេនឹងស្លាប់តាមផ្លូវ។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Munir Al-Bursh អគ្គនាយកនៃក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប្រាប់ទៅ CNN។

អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា មានមជ្ឈមណ្ឌលបញ្ជាការមួយនៅខាងក្រោមមន្ទីរពេទ្យនោះ ថ្វីបើរឿងនេះ ត្រូវបានក្រុមហាម៉ាស និងមន្ត្រីមន្ទីរពេទ្យបដិសេធក៏ដោយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf Al-Qidra ដែលស្ថិតក្នុងមន្ទីរពេទ្យ Al Shifa និយាយថា អ្នកជំងឺចំនួន ៣២ នាក់បានស្លាប់ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ រួមទាំងទារកទើបនឹងកើត៣នាក់ផងដែរ ដោយសារការឡោមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ New Daily
ចុចអាន៖ អ្នកជំងឺ ៦៥០នាក់ កំពុងរង់ចាំសេចក្ដីស្លាប់ ដោយសារអ៊ីស្រាអែលឡោមព័ទ្ធមន្ទីរពេទ្យហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់