ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការ វាយលុកចូលមន្ទីរពេទ្យធំ នៅ ហ្គាហ្សា ហើយ!
កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា កងកម្លាំងរបស់ខ្លួន បានបើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាសនៅមន្ទីរពេទ្យ al Shifa ក្នុងតំបន់ហ្គាហ្សាហើយ។

អ៊ីស្រាអែល ហៅប្រតិបត្តិការនេះថា ច្បាស់លាស់ និងកំណត់គោលដៅចំៗ នៅក្នុងតំបន់ជាក់លាក់ នៃមន្ទីរពេទ្យធំជាងគេរបស់តំបន់ហ្គាហ្សា។
ស្របពេលជាមួយគ្នានោះដែរ IDF បានអំពាវនាវឲ្យសមាជិកទាំងអស់នៃក្រុមសកម្មប្រយុទ្ធដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ ត្រូវចុះចាញ់ជាបន្ទាន់។
IDF និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ IDF បានព្រមានជាសាធារណៈម្តងហើយម្តងទៀតថា ការបន្តប្រើយោធារបស់ក្រុមហាម៉ាសលើមន្ទីរពេទ្យ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពការពាររបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយបានទុកពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរំលោភបំពានខុសច្បាប់នៃមន្ទីរពេទ្យនេះ”។

មុននេះ IDF បានជូនដំណឹងម្តងទៀតដល់អាជ្ញាធរពាក់ព័ន្ធនៅតំបន់ហ្គាហ្សាថា រាល់សកម្មភាពយោធាក្នុងមន្ទីរពេទ្យ ត្រូវតែបញ្ឈប់ក្នុងរយៈពេល១២ម៉ោង ប៉ុន្តែជាអកុសល ពួកគេមិនបានធ្វើទេ។
ប្រតិបត្តិការនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថា ខ្លួនក៏មានព័ស្តុតាងដែរ ដែលថាក្រុមហាម៉ាសកំពុងប្រើប្រាស់មន្ទីរពេទ្យ al Shifa ដើម្បីធ្វើសកម្មភាពយោធា។
យ៉ាងណាក្តី ក្រុមហាម៉ាស បានថ្កោលទោសយ៉ាងខ្លាំងក្លា និងច្រានចោលការចោទប្រកាន់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ទីបំផុត អាមេរិក ទទួលស្គាល់ថា ក្រុម ហាម៉ាស ពិតជាមានទីបញ្ជាការ នៅ ក្រោម មន្ទីរពេទ្យ ហ្គាហ្សា មែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


