ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការវាយប្រហារអាកាស លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅ ហ្គាហ្សា
នាយកមន្ទីរពេទ្យឥណ្ឌូណេស៊ីនៅភាគខាងជើងតំបន់ហ្គាហ្សា បានប្រាប់ BBC ថា មនុស្សយ៉ាងតិច១២នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារពីអាកាស របស់អ៊ីស្រាអែល នៅថ្ងៃចន្ទទី២០ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf al-Qudra បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សរងរបួសជាច្រើននាក់ទៀតផងដែរ។
ការវាយប្រហារថ្មីនេះកើតឡើង ខណៈរថក្រោះអ៊ីស្រាអែល បានចល័តចូលក្នុងមន្ទីរពេទ្យ ហើយប្រធានមន្ទីរពេទ្យ គឺលោកវេជ្ជបណ្ឌិត Marwan Al-Sultan បានប្រាប់ BBC ថា កងទ័ពអ៊ីស្រាអែល ស្ថិតនៅចម្ងាយប្រហែល ២០ ម៉ែត្រប៉ុណ្ណោះពីអគារ។
មុននេះ គាត់និយាយថា គាត់បានឮសំឡេងកាំភ្លើងគ្រប់ជ្រុងជ្រោយ ហើយនាយកដ្ឋានថែទាំក្រោយវះកាត់ ក៏រងការវាយប្រហារដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


