Connect with us

កីឡា

យ៉េន ឌីណា ប្រាប់ពីអាជីពប្រដាល់បានបំពេញក្តីស្រមៃអ្នកមានគុណរួចរាល់

បានផុស

នៅ

កីឡាករប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) បាន​តស៊ូជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងអាជីពឈឺ​ខ្លួនរហូត​សម្រេចក្តីស្រមៃ​របស់ឪពុកម្ដាយ​ដែលចង់បានដីមួយ​កន្លែង​ និងសង់ផ្ទះ​សមរម្យសម្រាប់​រស់នៅលើដីគោក ដោយសារ​ពួក​គាត់​រស់​នៅលើទឹករយៈពេល​ជាច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉េន ឌីណា ដែលមាន​ខ្សែក្រវ៉ាត់​៧គ្រឿង និង​ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេស​វៀតណាម បានទម្លាយឲ្យ​ដឹង​ថា អ្នក​មាន​គុណ​របស់ខ្លួន​​មានផ្ទះរស់នៅលើទឹក។ ពួកគាត់​មានក្តី​ស្រមៃ​​​មាន​ដីនិង​ផ្ទះមួយ​កន្លែង​ដែល​អាច​​រស់នៅលើដីគោក។ រូប​គេមិន​បាន​រៀនសូត្រច្រើនទេ ប៉ុន្តែ​​​អាជីពប្រដាល់​បំពេញក្តីស្រមៃ​របស់​ពួក​គាត់។

ការ​តស៊ូ​ក្នុង​អាជីពឈឺ​ខ្លួន​​រយៈពេល១៤ឆ្នាំ យ៉េន ឌីណា បានសម្រេចនូវក្តីស្រមៃរបស់អ្នក​មានគុណ​ដោយ​បាន​​បានទិញដីមួយ​កន្លែង និង​​សាងសង់ផ្ទះ​សមរម្យ​មួយ​ខ្នង​ជូន​ពួកគាត់រស់នៅ។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​បាន​យក​ប្រាក់​ពី​ប្រដាល់​ជួយ​ផ្គត់ផ្គង់គ្រួសារ និងទិញម៉ូតូឲ្យប្អួន​ៗ​បាន​ជិះគ្រប់គ្នា។

ឆ្នាំ២០០៩ យ៉េន ឌីណា ដែល​​រៀន​ត្រឹមថ្នាក់ទី៩ បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ប្រដាល់តាំងពីអាយុ៨ឆ្នាំ និង​បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេសថៃទាំងវ័យក្មេង​ជា​ច្រើន​ឆ្នាំ មុន​ពេលបោះជំហាន​ចូល​មក​ទី​ក្រុង​ភ្នំពេញ​ជា​កន្លែង​ដែល​ផ្តល់​ឲ្យ​រូប​គេ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ជា​កីឡាករ​ប្រដាល់​ជោគជ័យម្នាក់។

យ៉េន ឌីណា ដែលមានកំណើត​​នៅឆ្នាំ១៩៩៤ នៅភូមិ២ ឃុំដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលចាប់ផ្តើម​ហ្វឹកហាត់គុនខ្មែរដំបូង​ឆ្នាំ២០០៣។ រូប​គេ​ស្ទើរតែបង់បោះ​ចោល​ប្រដាល់តាំងពីវ័យក្មេង ដោយសារ​ទៅ​ហ្វឹកហាត់នៅប្រទេស​ថៃ​ទាំងវ័យ​ដែល​ឃ្លាតឆ្ងាយពីផ្ទះនិងនឹក​ក្រុម​គ្រួសារ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម