ជីវិតកម្សាន្ដ
Dispatch ទម្លាយស្ថានភាពកិច្ចសន្យាផ្ទាល់ខ្លួនរបស់ BLACKPINK ជាមួយ YG
ទោះបីជាសមាជិក BLACKPINK បានបន្តកុងត្រាថ្មីជាមួយ YG ក៏ដោយ ក៏អ្នកគាំទ្រមួយចំនួននៅតែព្រួយបារម្ភ ពីព្រោះកិច្ចសន្យាបន្តគឺបម្រើគោលបំណងនៃសកម្មភាពក្រុមប៉ុណ្ណោះ។ ចំពោះកិច្ចសន្យាផ្ទាល់ខ្លួន នៅថ្ងៃទី ០៦ខែធ្នូ YG បញ្ជាក់ថា ការពិភាក្សាកំពុងបន្តរវាងក្រុមហ៊ុននិងសមាជិក។

ទោះយ៉ាងណាក៏ដោយ នៅថ្ងៃទី ០៧ ខែធ្នូ Dispatch បានផ្តល់ព័ត៌មានថាលោក Yang Hyun-suk គឺជាអ្នកទទួលផលដ៏ធំបំផុតបន្ទាប់ពី BLACKPINK បន្តកិច្ចសន្យារបស់ពួកគេ។ លើសពីនេះ Dispatch ក៏បានបង្ហាញនៅក្នុងអត្ថបទថា “ទោះបីជា YG បានបន្តកុងត្រាជាមួយ BLACKPINK សម្រាប់សកម្មភាពក្រុមក៏ដោយ ក៏ពួកគេនៅតែពិភាក្សាអំពីសកម្មភាពនីមួយៗ។ គេដឹងថា សមាជិកមួយចំនួនបានបង្ហាញពីចេតនាក្នុងការដើរតាមផ្លូវរៀងខ្លួនជាជាងជាមួយនឹង YG នៅពេលដែលនិយាយអំពីសកម្មភាពផ្ទាល់ខ្លួន”។
ជាពិសេស ប្រសិនបើ BLACKPINK ចុះហត្ថលេខាលើកិច្ចសន្យាជាក្រុម ប៉ុន្តែមិនបានចុះហត្ថលេខាលើកិច្ចសន្យាបុគ្គលជាមួយ YG ហើយផ្លាស់ទៅក្រុមហ៊ុនផ្សេងគ្នានោះ សមាជិក BLACKPINK ទាំងបួនរូបនឹងចូលរួមតែនៅក្នុងសកម្មភាពក្រុមនៅក្រោម YG ដូចជាអាល់ប៊ុមក្រុម ការប្រគំតន្ត្រី និងការសម្តែងទេសចរណ៍ពិភពលោក។
ករណីនេះក៏បានកើតឡើងជាមួយក្រុម K-pop មួយចំនួនដូចជា SNSD, Super Junior ឬថ្មីៗនេះ D.O. របស់ EXO ក្រោម SM Entertainment គឺមិនខុសគ្នានោះទេ។

មុននេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីសមាជិក BLACKPINK ទាំងបួននាក់កំពុងចរចាលក្ខខណ្ឌជាមួយក្រុមហ៊ុនផ្សេងៗគ្នា។ Rosé ត្រូវបានគេប្រទះឃើញមានកិច្ចប្រជុំជាលក្ខណៈឯកជនជាមួយលោក Ron Penny – ប្រធាន និងជានាយកប្រតិបត្តិនៃ Columbia Records ដែលជាក្រុមហ៊ុនផលិតកំណត់ត្រារបស់សហរដ្ឋអាមេរិក។ Lisa ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីការសម្រេចចិត្តដំបូងរបស់នាងក្នុងការដើរតាមផ្លូវផ្ទាល់ខ្លួន ខណៈ Jisoo និង Jennie ត្រូវបានគេចចាមអារ៉ាមថានឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ Munhwa Ilbo នៅក្នុងប្រទេសកូរ៉េខាងត្បូង ពីមុនបានបង្ហាញឲ្យដឹងថា សមាជិក២ ក្នុងចំណោម ៤នាក់កំពុងពិចារណាបន្តចុះកិច្ចសន្យាផ្ទាល់ខ្លួនជាមួយ YG ដោយសំអាងលើអ្នកខាងក្នុងឧស្សាហកម្មដែលបាននិយាយថា “កន្លែងខ្លះផ្តល់ប្រាក់រាប់សិបពាន់លានវ៉ុនដើម្បីជ្រើសរើសពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកមួយចំនួនជឿថា ការសហការជាមួយ YG នឹងកាន់តែមានប្រសិទ្ធភាព ដោយសារក្រុមហ៊ុនមានបទពិសោធន៍ច្រើនក្នុងការជួយដល់សកម្មភាពរបស់ BLACKPINK រហូតមកដល់ពេលនេះ ដូច្នេះពួកគេនៅតែទាក់ទងជាមួយ YG ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖voi
ចុចអាន៖ហ្វេនព្រួយបារម្ភ V ខណៈកាតព្វកិច្ចយោធារបស់លោក គឺជាអង្គភាពប្រឆាំងភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


