Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសក្បែរខាងកម្ពុជា រកឃើញវីរុសកូរ៉ូណាប្រភេទថ្មីមួយទៀតក្នុងសត្វប្រចៀវ

បានផុស

នៅ

វីរុសកូរ៉ូណាមួយប្រភេទដែលទាក់ទងនឹងមេរោគបង្កឲ្យមានជំងឺរាតត្បាតជាសកល ត្រូវបានគេរកឃើញនៅក្នុងឈាមរបស់សត្វប្រចៀវចំនួន៥ក្បាលដែលរស់នៅក្នុងប្រទេស ថៃ។

SARS-CoV-2 ដែលជាវីរុសបណ្តាលឲ្យមានជំងឺកូវីដ១៩ គឺមានចំណែក៩១,៥ភាគរយនៃហ្សែនរបស់វាជាមួយវីរុសទើបត្រូវបានគេរកឃើញថ្មីដែលមានឈ្មោះថា RacCS203។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសនេះត្រូវបានគេគិតថា មិនអាចឆ្លងទៅមនុស្សបានទេដោយសារវាមិនអាចភ្ជាប់ទៅនឹងសរ​សៃរប្រសាទ ACE2 នៅលើកោសិកាមនុស្សដែលជាច្រកចេញចូលរបស់ជំងឺកូវីដទៅក្នុងខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ អង្គបដិប្រាណដែលចរាចរនៅក្នុងឈាមរបស់សត្វប្រចៀវនិងសត្វពង្រូល ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការបន្សាបវីរុស SARS-CoV-2។

អ្នកជំនាញប៉ាន់ស្មានថា ភាពផ្ទុយគ្នាខាងជីវសាស្រ្តនេះបង្ហាញថា វីរុសកូរ៉ូណានៅក្នុងខ្លួនសត្វប្រចៀវមិនអាចឆ្លងទៅមនុស្សបានទេ។

ផ្ទុយទៅវិញអ្នកនិពន្ធគិតថា វីរុសកូរ៉ូណាអាចវិវត្តសមត្ថភាពក្នុងការចម្លងចូលកោសិការបស់មនុស្សបន្ទាប់ពីវាឆ្លងចូលទៅក្នុងសត្វទទួលរោគបន្ទាប់ ដូចជាសត្វពង្រូលជាដើមព្រោះវាធ្វើឲ្យវីរុសបម្លែងខ្លួននិងផ្លាស់ប្តូរទ្រង់ទ្រាយ។

ការរកឃើញទាំងនេះគឺស្របនឹងសេចក្តីប្រកាសកាលពីម្សិលមិញពីអង្គការសុខភាពពិភពលោកដែលថា ជំងឺរាតត្បាតនេះទំនងជាលេចចេញពីលក្ខណៈធម្មជាតិ ហើយវីរុសនេះមិនមែនលេចចេញពីមន្ទីរពិសោធន៍ទេ។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយសកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក បានយកសំណាកពីសត្វប្រចៀវនៅក្នុងដែនជម្រកសត្វព្រៃមួយកន្លែងនៅភាគខាងកើតប្រទេសថៃ។

ពួកគេបានធ្វើការពិនិត្យហ្សែនលើវីរុសថ្មីនេះ ដើម្បីរកឲ្យឃើញថាតើវាទាក់ទងនឹងមេរោគឆ្លងប្រភេទផ្សេងទៀតយ៉ាងដូចម្តេច រួមទាំងវីរុស SARS-CoV-2ផងដែរ។

ការរកឃើញវីរុសថ្មីនេះ បានធ្វើឲ្យគេយល់ដឹងកាន់តែច្បាស់អំពីខ្សែស្រឡាយរបស់មេរោគកូរ៉ូណា។

កាលពីមុន វីរុសស្រដៀងគ្នានេះត្រូវបានគេរកឃើញតែនៅក្នុងប្រទេសចិននិងជប៉ុនប៉ុណ្ណោះ ប៉ុន្តែវត្តមាននៃវីរុសនេះនៅក្នុងប្រទេសថៃបានបង្ហាញថា វាមានច្រើនជាងអ្វីដែលគេធ្លាប់បានជឿទៅទៀតហើយទំនងជារីករាលដាលនៅចម្ងាយជាង៤៨២៨.០៣២គីឡូម៉ែត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កូរ៉េខាងត្បូង​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​លោក Yoon ត្រូវ​បាន​បណ្តេញ​ចេញ​ ពាក់ព័ន្ធ​ការ​ប្រកាស​​ច្បាប់អាជ្ញាសឹក

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មនុស្ស១២នាក់រងរបួសក្នុងហេតុការណ៍ចាក់សម្លាប់នៅ​អង្គការ​ទី​ជម្រក​ជន​អនាថា​រដ្ឋ Oregon

ជីវិតកម្សាន្ដ២៣ នាទីutes មុន

វ័យចាស់កាន់តែជ្រេ តែទ្រព្យសម្បត្តិ Tom Cruise កើនឡើងទ្វេរគុណ ក្នុងឆ្នាំ២០២៥

សន្តិសុខសង្គម២៥ នាទីutes មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឥណ្ឌា​ចាប់​ខ្លួន​មនុស្ស​៨១​នាក់​ពី​បទ​«អាណិត»​ប៉ាគីស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម