ព័ត៌មានជាតិ
លោក ខៀវ សំផន ទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីនៅពន្ធនាគារ និងគ្រូពេទ្យ
អតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្តាល នៅពេលនេះមានវ័យចំណាស់ និងទទួលបានការមើលថែយ៉ាងល្អពីមន្ត្រីពន្ធនាគារ និងគ្រូពេទ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចុះទៅពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យមើលពីស្ថានភាពនៃការឃុំឃាំង ការអនុវត្តសិទ្ធិមនុស្ស និងសួរសុខទុកជនជាប់ឃុំ រួមទាំងលោក ខៀវ សំផន ផង។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា បច្ចុបុ្បន្នលោក ខៀវ សំផន កំពុងស្ថិតនៅក្នុងវ័យចំណាស់ និងត្រូវបានដាក់ឃុំនៅបន្ទាប់ឃុំឃាំងដាច់ដោយឡែកពីអ្នកដទៃ។ អតីតមេដឹកនាំខ្មែរក្រហមរូបនេះ ទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកមើលថែ គ្រូពេទ្យ និងមន្ត្រីពន្ធនាគារ។

យ៉ាងណាក៏ដោយ លោក កែវ រ៉េមី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់បន្ថែម ចៀសវាងការប្រើអំពើហិង្សា និងការធ្វើទារុណកម្ម ជាពិសេស ត្រូវគោរពឱ្យបានតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ លោកក៏បានកត់សម្គាល់ថា ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកណ្តាលបានបំពេញតួនាទីដោយយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំនៅទីនោះមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ពន្ធនាគារ។

លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារដែលតែងតែផ្តល់ការសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ ការការពារសិទ្ធិ និងសេរីភាពរបស់អ្នកជាប់ឃុំ។ បន្ថែមពីនេះ លោកបានយកអំណោយជាឱសថ និងអង្ករចំនួន២តោនសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ៕



-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


