ព័ត៌មានជាតិ
ពលករចំណាកស្រុកស្របច្បាប់ ទទួលបានអត្ថប្រយោជន៍ច្រើន មិនប្រឈមហានិភ័យ
អតីតពលករខ្មែរមកពីប្រទេសជប៉ុន និង ថៃ អំពាវនាវឱ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅបរទេសដោយស្របច្បាប់ និងមានក្រុមហ៊ុនត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងកិច្ចគាំពារផ្នែកច្បាប់នានាអំឡុងពេលបម្រើការងារជាពលករនៅក្រៅប្រទេស ជៀសសជាងទៅដោយខុសច្បាប់ដែលអាចបង្កបញ្ហាដល់ខ្លួនឯង។

លោក ឡុង គន្ធា អតីតពលករខ្មែរនៅប្រទេសជប៉ុនម្នាក់ ដែលមានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ បានបម្រើការងារផ្នែកកសិកម្មនៅប្រទេសជប៉ុន ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ដែលមកទល់ពេលបច្ចុប្បន្ននេះលោកបានត្រឡប់មកធ្វើអាជីវកម្មខ្លួនឯងនៅស្រុក បន្ទាប់ពីចប់អាណត្តិជាពលករនៅប្រទេសជប៉ុន។
លោកបានឱ្យដឹងដូច្នេះថា «បងប្អូនពលរដ្ឋរបស់យើងដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស សូមទៅធ្វើដោយស្របច្បាប់ តាមរយៈក្រុមហ៊ុនត្រឹមត្រូវ ដើម្បីមានការគាំពារផ្នែកច្បាប់ៗ និងអត្ថប្រយោជន៍ផ្សេងៗទៀត ជៀសវាងទៅដោយខុសច្បាប់ដែលវាធ្វើឱ្យប៉ះពាល់ទៅខ្លួនយើងផ្ទាល់ » ។

បើតាមលោក ឡុង គន្ធា ការទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ ទទួលបានអត្ថប្រយោជន៍ជាច្រើនអំឡុងពេលធ្វើការនៅទីនោះ ទាំងការធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភ និងការយកចិត្តទុកដាក់ផ្សេងៗ ដូចពលរដ្ឋជប៉ុនដទៃទៀតដែរ ជាពិសេសនោះគ្មានការរំលោភបំពានឡើយ។
លោកបន្ថែមថា ការទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែខ្ពស់ ជួយគ្រួសារកែប្រែជីវភាពគ្រួសារ ជាពិសេសទទួលបានជំនាញ និងបទពិសោធន៍ល្អ អាចប្រកបអាជីវកម្មបានដោយខ្លួនឯងនៅពេលត្រឡប់ពីប្រទេសជប៉ុនវិញ ។
អ្នកស្រី ជា ស្រីលក្ខ អតីតពលករមកពីប្រទេសថៃក៏បានលើកឡើងថា អំឡុងពេលធ្វើការរយៈពេលជាង៨ឆ្នាំនៅប្រទេសថៃ អ្នកស្រីមិនដែលមានបញ្ហាអ្វីពីសំណាក់ថៅកែនោះទេ ពីព្រោះអ្នកស្រីជាពលករស្របច្បាប់ ។
«នៅពេលខ្ញុំឈឺអំឡុងពេលនៅប្រទេសថៃ ខ្ញុំត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថៅកែនៅប្រទេសថៃ ដោយព្យាបាលមិនអស់លុយនោះទេ ហើយខ្ញុំមានរបបសន្តិសុខសង្គមពីសំណាក់រដ្ឋាភិបាលថៃ ដែល បសស នេះ ខ្ញុំជាអ្នកបង់ប្រាក់ដោយខ្លួនឯង»។
អ្នកស្រីថា អំឡុងពេលធ្វើការនៅប្រទេសថៃ អ្នកស្រីមានការយកចិត្តទុកដាក់ពីសំណាក់ថៅកែដូចពលរដ្ឋថៃផ្សេងៗទៀតដូច្នេះដែរ ក៏ប៉ុន្តែលោកស្រីបញ្ជាក់ថាអ្នកស្រីធ្វើការនៅនោះគឺដោយស្របច្បាប់ ដូច្នេះហើយបានលក្ខខណ្ឌការងាររបស់លោកស្រីមានភាពប្រសើរ ។
អ្នកស្រីថា «ជីវភាពរបស់គ្រួសារខ្ញុំផ្លាស់ប្តូ ខ្ញុំអាចជួយប្អូនៗរបស់ខ្ញុំរៀនចប់ ធ្វើផ្ទះសម្បែងថ្មីជូនឪពុកម្តាយ ជាពិសេសនោះនៅពេលត្រលប់ពីធ្វើការនៅប្រទេសថៃវិញ ខ្ញុំអាចមានដើមទុនធ្វើអាជីវកម្មនៅក្នុងស្រុកដោយខ្លួនឯងដោយមិនចាំបាច់ត្រលប់ទៅប្រទេសថៃវិញនោះទេ»៕
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


