ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ អនុវត្តដំណោះស្រាយកាត់បន្ថយខ្យល់ពុល រួមទាំងបង្ការការដុតគល់ជញ្រ្ជាំង
ក្រោយជួបបញ្ហាការបន្តកើនឡើងនៃកម្រិតខ្យល់ពុលក្នុងទីក្រុង អាជ្ញាធររដ្ឋធានីហាណូយប្រទេសវៀតណាម បានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីគ្រប់គ្រងបញ្ហានេះ ក្នុងនោះការបង្ការការដុតគល់ជញ្រ្ជាំងគឺជាចំណាត់ការអាទិភាពមួយផងដែរ។

ប្រភពសារព័ត៌មាន Vietnam News បានឱ្យដឹងថា គណៈកម្មការទីក្រុងវៀតណាម បានចាត់ចែងរៀបចំឱ្យមានការពង្រឹងការចុះទៅពិនិត្យ និងណែនាំកុំឱ្យមានការដុតជញ្រ្ជាំងស្រូវ ពិសេសនៅក្នុងតំបន់នៅជិតផ្លូវធំ Highway និងតំបន់អាកាសយាន្តអន្តរជាតិ Noi Bai។
មន្ទីរធនធានធម្មជាតិ និងបរិស្ថានវៀតណាម ក៏បានរៀបចេញបញ្ជីនៃសង្កាត់ដែលមានអត្រាដុតគល់ជញ្ជ្រាំងច្រើន និងបញ្ជូនទៅរដ្ឋបាលទីក្រុងដើម្បីធ្វើចំណាត់ការ។ បន្ថែមពីនេះ មន្ទីរធនធានដដែល ក៏បានសហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទ មន្ទីរឧស្សាហកម្ម និងជំនួញ ដើម្បីជំរុញឱ្យមានអាជីវកម្មផ្សេងៗងាកទៅទិញគល់ជញ្ជ្រាំង ធ្វើជាវត្ថុធាតុដើម ដែលការណ៍នេះ នឹងនាំមកទាំងប្រសិទ្ធិភាពសេដ្ឋកិច្ច ហើយថែមទាំងជួយប្រើប្រាស់ឱ្យអស់គល់ជញ្ជ្រាំងក្រោយពេលប្រមូលផលស្រូវផងដែរ។
ទន្ទឹមនឹងនេះ មន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងហាណូយ ក៏បានដឹកនាំការសម្របសម្រួល ជាមួយមន្ទីរធនធាន ដើម្បីស្រាវជ្រាវ និងដាក់ចេញនូវបច្ចេកទេសសមស្របមួយ សម្រាប់ការប្រមូល ដឹកជញ្ជូន និងបម្លែងគល់ជញ្រ្ជាំងស្រូវទៅជា ផលិតផលមិនប៉ះពាល់ដល់បរិស្ថាន។

គួររំឭកដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋធានីហាណូយប្រទេសវៀតណាម ជាមួយការពង្រីក និងអភិវឌ្ឍបន្ថែមថ្មី ទីក្រុងមួយនេះបានក្លាយជាទីក្រុងលំដាប់ទី១៧ ធំជាងគេលើពិភពលោក តែទន្ទឹមនឹងនោះបញ្ហាអវិជ្ជមានមួយចំនួនក៏កើតមានស្របគ្នានោះដែរ គឺបញ្ហាបំពុលបរិស្ថាន និងអាកាសធាតុ។ បញ្ហាទាំងនោះ បង្កផលប៉ះពាល់ទៅដល់គុណភាពជីវិតរស់នៅ និងការអភិវឌ្ឍដោយចីរភាពជាទូទៅមិនថានៅទីក្រុងហាណូយ ឬបណ្តាក្រុងប្រជុំជនធំៗនានាលើពិភពលោកឡើយ ៕
អត្ថបទដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា