ព័ត៌មានជាតិ
ស៊ីម៉ាក់ផ្តល់បទពិសោធន៍ការគ្រប់គ្រងស្ថាប័នជាតិ និងការបោសសម្អាតមីនដល់ប្រទេសអាហ្វ្រិកចំនួន៤
ស៊ីម៉ាក់បានផ្តល់បទពិសោធន៍ការគ្រប់គ្រងស្ថាប័នជាតិការគ្រប់គ្រងវិស័យសកម្មភាពមីន និងប្រតិបត្តិការបោស សម្អាត មីននៅក្នុងប្រទេសកម្ពុជាជូនដល់អាជ្ញាធរជាតិនៃបណ្តាប្រទេសអាហ្វ្រិកចំនួន៤រួមមាន ប្រទេសសូម៉ាលី ,អេត្យូពី, នីហ្សេរីយ៉ា និងប្រទេសស៊ូដង់ខាងត្បូង ខណៈប្រទេសទាំង៤នេះ នៅពុំទាន់មានអង្គភាព ឬស្ថាប័នប្រតិបត្តិករជាតិបោសសម្អាតមីននៅឡើយទេ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” នៅថ្ងៃទី២៣មករា នៅសណ្ឋាគា ហ៊ីម៉ាវ៉ារី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្កនាយកស៊ីម៉ាក់បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងផ្តល់នូវវេទិកាដ៏មានសារៈសំខាន់មួយ ដើម្បីចែករំលែកឧត្តមានុវត្តន៍រួមជាមួយបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថាប័នជាតិការគ្រប់គ្រងវិស័យសកម្មភាពមីន
និងប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជាជូនដល់អាជ្ញាធរជាតិនៃបណ្តាប្រទេសអាហ្វ្រិកទាំងបួននោះ។ លោកអគ្គនាយកបានបន្តថា នៅក្នុងសិក្ខាសាលានោះផងដែរក៏មានការចូលរួមពីមន្ត្រីអាជ្ញាធរមីនកម្ពុជា និងអង្គការពាក់ព័ន្ធក្នុងវិស័យសកម្មភាពមីនមួយចំនួនទៀតផងដែរដើម្បីចែករំលែកបទពិសោធន៍ឆ្លើយតបទៅនឹងគោលបំណងនៃសិក្ខាសាលា។

លោក ហេង រតនា បានសង្កត់ធ្ងន់ទៅលើភាពជាម្ចាស់ និងភាពជាដៃគូដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននៅក្នុងវិស័យសកម្មភាពមីន។ អង្គការជាតិ និងអង្គការអន្តរជាតិមួយចំនួនបាននឹងកំពុងសហការជាមួយអង្គភាពស៊ីម៉ាក់ក្នុងនាម
ជាដៃគូដើម្បីសហការក្នុងការសម្រេចឱ្យបានគោលដៅរួមគ្នាមួយនៅក្នុងការបោសសម្អាតមីន។

លោក Shiji Yanagawa តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានលើកឡើងពីភាពជាដៃគូរវាង JICA និង CMAC ចាប់តាំងពីឆ្នាំ១៩៩៩ ដើម្បីគាំទ្រក្នុងវិស័យបោសសម្អាតមីនជាពិសេសការចូលរួមចែករំលែកចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេស កូឡុំប៊ី ប្រទេសអឺរ៉ាក់ ប្រទេសឡាវ
ប្រទេសអ៊ុយក្រែនប្រទេសអង់ហ្គោឡា ជាដើមដើម្បីផ្តល់លទ្ធភាពដល់ប្រតិបត្តិករទាំងនោះអាចធ្វើការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការនៃការបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសទាំង០៤ខាងលើ ពុំទាន់មានអង្គភាព ឬស្ថាប័នប្រតិបត្តិករជាតិបោសសម្អាតមីននៅឡើយទេដោយពឹងផ្អែកទាំងស្រុងទៅលើ ក្រុមហ៊ុន អង្គការជាតិ និងអង្គការអន្តជាតិដើម្បីអនុវត្តកិច្ច ប្រតិបត្តិការបោសសម្អាតមីន
និងប្រទេសទាំងបួនបានស្នើសុំឱ្យអង្គភាពCMAC តាមរយៈអង្គការJICAជួយផ្តល់ការចែក រំលែកបទពិសោធន៍ និងហ្វឹកហ្វឺនដល់អង្គភាពប្រទេសរបស់ខ្លួននាពេលខាងមុខ ជាពិសេសស្នើសុំធ្វើ ទស្សនៈកិច្ចនៅកម្ពុជាដើម្បីសិក្សាឱ្យកាន់តែច្បាស់អំពីវិស័យបោសសម្អាតមីន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


