ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល អំពាវនាវពលរដ្ឋបរិភោគចំណីអាហារមានអនាម័យល្អ អំឡុងខែប្រាំង
មន្ត្រីនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានអំពាវនាវដល់ប្រជាពលរដ្ឋ គប្បីបរិភោគចំណីអាហារណាដែលមានសុវត្ថិភាព និងអនាម័យល្អ អំឡុងពេលខែប្រាំង។

នៅរដូវប្រាំង ភាគច្រើនមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល តែងតែពិនិត្យ និងព្យាបាលអ្នកជំងឺក្អក ក្តៅខ្លួន និងរាករូសជាដើម ដូច្នេះមន្ត្រីមន្ទីរពេទ្យ បានអំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សាសុខភាព ដើម្បីចៀសឆ្ងាយពីជំងឺទាំងនេះ។

លោក ខៀវ សាវ៉ុន ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានឱ្យដឹងកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ថា ប្រជាពលរដ្ឋ ត្រូវជ្រើសរើសចំណីអាហារដែលបានចម្អិនឆ្អិនល្អ និងផ្តល់នូវជីវជាតិដល់សរីរាង្គកាយ ចៀសវាងបរិភោគអាហារណាមានជាតិជូរ ផ្អែម និងប្រៃពេក។

លោក ខៀវ សាវ៉ុន អះអាងថា រៀងរាល់ឆ្នាំ មន្ទីរពេទ្យ តែងប្រទះឃើញពលរដ្ឋមានជំងឺរាករូស ក្រពះពោះវៀន ព្រមទាំងក្អកក្តៅខ្លួនកើតមានច្រើនចំពោះកុមារ និងមនុស្សធំ។ តាមរបាយការណ៍ឆ្នាំ ២០២៣ អ្នកជំងឺទូទៅជាង ២ ពាន់នាក់ បានចូលពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ តួលេខនេះ បានកើនប្រមាណ ១ ពាន់នាក់ ធៀបនឹងឆ្នាំ ២០២២។ ទន្ទឹមនឹងអត្រាកំណើន អ្នកជំងឺចូលពិនិត្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយក្រុមគ្រូពេទ្យ នឹងបន្តបេសកកម្មពង្រឹងសេវាពិនិត្យព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលក្នុងមូលដ្ឋាន។

ចំណែកអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក យល់ស្របដែរថា គ្រូពេទ្យពិតជាបំពេញការងារផ្តល់សេវាបានល្អ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកោះកុង លើកិច្ចលើកកម្ពស់វិស័យសុខាភិបាល។

បើតាមអ្នកជំងឺដដែល ចាប់តាំងពីកន្លែងផ្តល់សេវាព័ត៌មាន ពិគ្រោះយោបល់ជំងឺ រហូតដល់ព្យាបាលជាសះស្បើយ គឺគ្រូពេទ្យមានសម្តីសុភាពរាបសារល្អ យកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងមិនយកកម្រៃមុនការព្យាបាលនោះទេ។ ចំពោះអ្នកបណ្ណក្រីក្រ ឬ បណ្ណ ប.ស.ស គ្រូពេទ្យកាន់តែយកចិត្តទុកដាក់ផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


