ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំកោះសំពៅ មានភ្លើងប្រើ បន្ទាប់ពីរង់ចាំយូរឆ្នាំ
ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ត្រេកអរខណៈអាជ្ញាធរបានចាប់ផ្ដើមតភ្ជាប់បណ្ដាញអគ្គិសនីដល់ផ្ទះរបស់ពួកគាត់។
លោក ថោ សាវី ប្រជាពលរដ្ឋរស់នៅក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ប្រាប់ថា បច្ចុប្បន្នអាជ្ញាធរបានតភ្ជាប់ខ្សែភ្លើងទៅដល់ផ្ទះរបស់លោករួចហើយ ដោយលោកត្រូវចំណាយប្រាក់ ៨៩ ម៉ឺនរៀល ដើម្បីតខ្សែ។
លោកបញ្ជាក់ថា បណ្ដាញភ្លើងនឹងមកដល់ឆាប់ៗ ដែលផ្ដល់ភាពងាយស្រួលសម្រាប់តម្រូវការប្រចាំថ្ងៃ ដូចជាបំភ្លឺក្នុងផ្ទះ បញ្ចូលទូរស័ព្ទ ចាក់ឧបករណ៍បំពងសំឡេងផ្សេងៗ។

កន្លងមកប្រជាពលរដ្ឋនៅក្នុងឃុំកោះសំពៅ ចង់បានភ្លើងប្រើដូចភូមិផ្សេងៗ ខណៈក្នុងផ្ទះពួកគាត់គ្មានភ្លើងប្រើគ្រប់គ្រាន់។
មេឃុំកោះសំពៅ លោក ម៉ម សំបូរ បានប្រាប់ថា ក្រុមហ៊ុនភ្លើងបានចាប់ផ្ដើមតបណ្ដាញអគ្គិសនីនៅទូទាំងឃុំ ដោយភូមិមួយចំនួនអាចប្រើបានគ្រប់គ្រាន់រួចហើយ ដូចជាភូមិស្វាយអណ្ដូង ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅខ្វះខាតថវិការតខ្សែដោយពួកគាត់រង់ចាំពេលក្រោយ។

លោកមេឃុំបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារតភ្ជាប់ភ្លើងកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម នៅភូមិខ្សាច់ ភូមិទួលសាំង និងភូមិអំពៅព្រៃ ហើយបន្តទៅភូមិពោធិ៍ថ្មីទៀត ខណៈប្រជាពលរដ្ឋក៏ផ្ដល់ថវិកាជូនក្រុមហ៊ុនជាបន្តបន្ទាប់។
លោកមេឃុំបញ្ជាក់ទៀតថា ប្រជាពលរដ្ឋនៅក្នុងឃុំមានជាង ២ ពាន់គ្រួសារ ខណៈក្រុមហ៊ុនកំពុងពន្លឿនសកម្មភាពតភ្ជាប់ឱ្យប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន